រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាដាក់ចេញផែនការរក្សាសន្តិសុខកម្រិតខ្ពស់ទទួលស្វាគមន៍ថ្នាក់ដឹកនាំពិភពលោកក្នុងជំនួបកំពូលហ្វ្រង់កូហ្វូនីលើកទី២០ឆ្នាំ២០២៦ដែលមានថ្នាក់ដឹកនាំជាង៩០ប្រទេស

ប៉ៃ សុឃីម

សេចក្តីសង្ខេប

ប្រទេសកម្ពុជាបាននឹងកំពុងត្រៀមលក្ខណៈយ៉ាងសកម្ម ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០» ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្នាក់តំបន់ និងអន្តរជាតិ។ ក្នុងនោះ កម្ពុជាត្រៀមកម្លាំងសមត្ថកិច្ចជិត ២ម៉ឺននាក់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនគណៈប្រតិភូជាតិ និងអន្តរជាតិ។

ក្នុងកិច្ចប្រជុំពិនិត្យសេចក្តីព្រាងផែនការសន្តិសុខ កាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅអគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាសហប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូល បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមានសមត្ថភាពពេញលេញក្នុងការធានាសុវត្ថិភាពជូនប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់មកពីជាង ៩០ប្រទេស ក្នុងនោះរាប់បញ្ចូលទាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង ផងដែរ។

ឯកឧត្តមសន្តិបណ្ឌិត បានណែនាំឱ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្ត បង្កើនកិច្ចសហការឱ្យបានជិតស្និទ្ធបំផុត ទាំងលើការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការរៀបចំអនាម័យ សោភ័ណភាពក្រុង ដើម្បីបង្កើនមុខមាត់ជូនជាតិ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះនឹងប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដើម្បីពិភាក្សាលើដំណោះស្រាយបញ្ហាប្រឈមសកល សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ បន្ថែមពីនេះ កម្ពុជាក៏នឹងរៀបចំព្រឹត្តិការណ៍អមធំៗចំនួនពីរគឺ «ភូមិហ្វ្រង់កូហ្វូនី (Village de la Francophonie)» និង «ហ្វ្រង់កូតិច (FrancoTech)» ដើម្បីផ្សព្វផ្សាយពីសក្តានុពលវប្បធម៌ ទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជាទៅកាន់ពិភពលោក៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…