ខេត្តព្រះសីហនុ៖ រសៀលថ្ងៃ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម បានដឹកនាំគណៈប្រតិភូក្រុមការងារមូលដ្ឋានសមុទ្ររាម ដោយធ្វើដំណើរតាមនាវាធុន P46C លេខ ១១៤៣ ដើម្បីអញ្ជើញទៅចូលរួមកិច្ចប្រជុំដកពិសោធន៍លើកទី៣៨ ស្តីពីការងារល្បាតរួមលើកទី៨៣-៨៤។


កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ គឺជាកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងមូលដ្ឋានសមុទ្ររាម នៃកងទ័ពជើងទឹកកម្ពុជា កងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានតំបន់ទី៥ នៃកងទ័ពជើងទឹកវៀតណាម សំដៅពង្រឹងកិច្ចសហប្រតិបត្តិការ ថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅក្នុងដែនសមុទ្ររួមគ្នាបន្ថែមទៀត៕ ដោយ៖ ប៉ៃ សុឃីម


