រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា-អង្គការFAO បង្កើនកិច្ចសហការដើម្បីធានាចីរភាពសហគមន៍ និងធនធានធម្មជាតិ!

សេចក្តីសង្ខេប

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យ លោកស្រី Rebekah Bell តំណាងអង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ក្នុងឱកាសបញ្ចប់បេសកកម្មការងារនៅកម្ពុជា នាររសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។ ជាកិច្ចចាប់ផ្ដើម លោកស្រី Rebekah Bell បានលើកឡើងពីសមិទ្ធផលការងារសំខាន់ៗជាច្រើន ដែលអង្គការ FAO បានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រដល់វិស័យបរិស្ថាននៅកម្ពុជា។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យ លោកស្រី Rebekah Bell តំណាងអង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ក្នុងឱកាសបញ្ចប់បេសកកម្មការងារនៅកម្ពុជា នាររសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។

 
ជាកិច្ចចាប់ផ្ដើម លោកស្រី Rebekah Bell បានលើកឡើងពីសមិទ្ធផលការងារសំខាន់ៗជាច្រើន ដែលអង្គការ FAO បានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រដល់វិស័យបរិស្ថាននៅកម្ពុជា។ សមិទ្ធផលទាំងនោះរួមមាន៖ កិច្ចសហការលើការងារប្រែប្រួលអាកាសធាតុ ការស្តារព្រៃឈើ និងការជំរុញជីវភាពរស់នៅរបស់ប្រជាសហគមន៍ឱ្យមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈភាពជាដៃគូពាក់ព័ន្ធនានា។ លោកស្រី តំណាងអង្គការ FAO ប្រចាំកម្ពុជា បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញជាសកម្មភាព និងជំរុញឱ្យមានភាពស្អាត បៃតង និងចីរភាពនៅកម្ពុជានៅពេលខាងមុខ។

 

ជាការឆ្លើយតប ឯកឧត្តម អ៊ាង សុផល្លែត បានវាយតម្លៃខ្ពស់ចំពោះដៃគូយុទ្ធសាស្ត្ររបស់ FAO។ ទន្ទឹមនឹងការអបអរសាទរចំពោះសមិទ្ធផលកន្លងមក ឯកឧត្តម អ៊ាង សុផល្លែត ក៏បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ អំពីបញ្ហាប្រឈមចម្បងៗ ដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងប្រឈមមុខ រួមមាន បញ្ហាសំណល់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់ដ៏ធ្ងន់ធរនៃបាតុភូតអែលនីញ៉ូ (El Niño) នៅពេលខាងមុខ។ ឯកឧត្តមលើកឡើងបន្ថែម លើការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តកៀរគរធនធាន និងបច្ចេកវិទ្យា ដើម្បីអនុវត្តផែនការការពារតំបន់ការពារធម្មជាតិ សំដៅការពារប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយចីរភាព។

ដើម្បីធានាបាននូវការការពារ និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងនូវផែនការការកៀរគរការចូលរួម ការត្រៀមលក្ខណៈសម្បទានិង ការអន្តរាគមន៍បន្ទាន់យ៉ាងច្បាស់លាស់។ ស្របពេលជាមួយគ្នានេះ ឯកឧត្តម ក៏បានបញ្ជាក់ ពីគម្រោងបង្កើតឱ្យមានវេទិការពិភាក្សា ការត្រៀមបង្ការ ការឆ្លើយតបរួមគ្នាចំពោះបាតុភូត នៃគ្រោះហន្តរាយខាងលើ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ទាំងវិស័យរដ្ឋ ឯកជន ដៃគូជាតិ និងអន្តរជាតិផងដែរ។

 
សូមបញ្ជាក់ថា នៅចំពោះមុខ ក្រសួងបរិស្ថានបានគិតគូលើវិធានការតឹងរ៉ឹង និងការផ្សព្វផ្សាយណែនាំដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងសហគមន៍ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ភ្លើង ដើម្បីទប់ស្កាត់គ្រោះហន្តរាយភ្លើងព្រៃ ដែលបង្កឡើងដោយការឡើងកំដៅផែនដី និងបាតុភូត El Niño និងការពង្រឹងការរក្សាប្រភពទឹក ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីធានាថាសត្វព្រៃគ្រប់ប្រភេទ អាចមានលទ្ធភាពប្រើប្រាស់៕
ដោយ៖ ស្រីពី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…