រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ផ្ទុះការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត លើប្រព័ន្ធទីផ្សារទំនើបពាសពេញអឺរ៉ុប

ទូច សុវណ្ណរិទ្ធី

សេចក្តីសង្ខេប

បណ្តាញហាងលក់ទំនិញ និងផ្សារទំនើបជាច្រើនកន្លែង ចាប់ពីប្រទេសស៊ុយអែត រហូតដល់ប្រទេសព័រទុយហ្គាល់ បានរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ឬ Cyberattack ទៅលើប្រព័ន្ធក្លាសេ និងទូរទឹកកកកាលពីថ្ងៃចន្ទម្សិលមិញនេះ ដោយករណីនេះត្រូវបានសហភាពអឺរ៉ុប ប្រកាសថ្កោលទោសថា ជាការប៉ុនប៉ងដោយចេតនាដើម្បីរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់អាហាររបស់ប្លុកទាំងមូល។ ផ្សារទំនើបក្នុងប្រទេសយ៉ាងហោចណាស់ ៨ រួមមាន បែលហ្ស៊ិក អេស្តូនៀ ហ្វាំងឡង់ អៀរឡង់ លុចសំបួរ និងហូឡង់ ត្រូវបានរាយការណ៍ថារងផលប៉ះពាល់យ៉ាងខ្លាំងដោយការវាយប្រហារបច្ចេកវិទ្យានេះ ដោយអាជីវករ និងក្រុមហ៊ុនលក់រាយអាហារ ត្រូវបង្ខំចិត្តបោះចោលផលិតផលស្រស់ៗ និងគ្រឿងឧបភោគបរិភោគជាច្រើន ដោយសារតែអាហារទាំងនោះបានខូចគុណភាព ឬប្រឈមនឹងការខូចគុណភាព បន្ទាប់ពីសីតុណ្ហភាពទូរទឹកកក បានកើនឡើងខុសប្រក្រតីភ្លាមៗ។

បណ្តាញហាងលក់ទំនិញ និងផ្សារទំនើបជាច្រើនកន្លែង ចាប់ពីប្រទេសស៊ុយអែត រហូតដល់ប្រទេសព័រទុយហ្គាល់ បានរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ឬ Cyberattack ទៅលើប្រព័ន្ធក្លាសេ និងទូរទឹកកកកាលពីថ្ងៃចន្ទម្សិលមិញនេះ ដោយករណីនេះត្រូវបានសហភាពអឺរ៉ុប ប្រកាសថ្កោលទោសថា ជាការប៉ុនប៉ងដោយចេតនាដើម្បីរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់អាហាររបស់ប្លុកទាំងមូល។


ផ្សារទំនើបក្នុងប្រទេសយ៉ាងហោចណាស់ ៨ រួមមាន បែលហ្ស៊ិក អេស្តូនៀ ហ្វាំងឡង់ អៀរឡង់ លុចសំបួរ និងហូឡង់ ត្រូវបានរាយការណ៍ថារងផលប៉ះពាល់យ៉ាងខ្លាំងដោយការវាយប្រហារបច្ចេកវិទ្យានេះ ដោយអាជីវករ និងក្រុមហ៊ុនលក់រាយអាហារ ត្រូវបង្ខំចិត្តបោះចោលផលិតផលស្រស់ៗ និងគ្រឿងឧបភោគបរិភោគជាច្រើន ដោយសារតែអាហារទាំងនោះបានខូចគុណភាព ឬប្រឈមនឹងការខូចគុណភាព បន្ទាប់ពីសីតុណ្ហភាពទូរទឹកកក បានកើនឡើងខុសប្រក្រតីភ្លាមៗ។
រហូតមកដល់ពេលនេះ មិនទាន់មានក្រុម ឬបុគ្គលណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕ អត្ថបទ៖ រិទ្ធី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…