រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឆ្នេរកែបមានភាពស្រស់បំព្រងជាងមុន៖ អភិបាលខេត្តចុះផ្ទាល់ដើម្បីពង្រឹងសោភ័ណភាព និងបរិស្ថាន

ប៉ៃ សុឃីម

សេចក្តីសង្ខេប

នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យដោយផ្ទាល់លើសោភ័ណភាព បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តោយឆ្នេរតេជោសន្តិភាព (ឆ្នេរ ២៧០០ម៉ែត្រ)។ សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងធានាបាននូវកិច្ចការពារបរិស្ថាន ការគ្រប់គ្រងសំណល់ និងការលើកកម្ពស់ផាសុកភាពសម្រាប់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ។

ក្នុងដំណើរចុះពិនិត្យនោះ ឯកឧត្តមអភិបាលខេត្តបានផ្តោតសំខាន់លើ ការរៀបចំនិងថែទាំហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយឆ្នេរ ប្រសិទ្ធភាពនៃការគ្រប់គ្រងសំរាម និងអនាម័យបរិស្ថាន ការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីលើកស្ទួយកេរ្តិ៍ឈ្មោះវិស័យទេសចរណ៍។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានដាក់បទបញ្ជាដល់មន្ទីរស្ថាប័ន និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ឱ្យបង្កើនកិច្ចសហការជាមួយប្រជាពលរដ្ឋ ក៏ដូចជាអាជីវករមូលដ្ឋាន ក្នុងការចូលរួមរក្សាអនាម័យ សណ្តាប់ធ្នាប់ និងសោភ័ណភាព ដើម្បីជំរុញការអភិវឌ្ឍខេត្តកែបឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងប្រកបដោយចីរភាព៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…