រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខេត្តព្រះសីហនុ បោះជំហានថ្មីក្នុងការទាក់ទាញទុនវិនិយោគ! ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយទីភ្នាក់ងារ PAIH នៅទីក្រុងវ៉ារស្សាវ

ប៉ៃ សុឃីម

សេចក្តីសង្ខេប

ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ជួបពិភាក្សាជាមួយទីភ្នាក់ងារ PAIH នៅទីក្រុងវ៉ារស្សាវ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប៉ូឡូញ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ខេត្តព្រះសីហនុ ចូលជួបពិភាក្សាការងារយ៉ាងយកចិត្តទុកដាក់ជាមួយ ទីភ្នាក់ងារវិនិយោគ និងពាណិជ្ជកម្មប៉ូឡូញ (PAIH) កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងវ៉ារស្សាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

ក្នុងជំនួបដ៏មានសារៈសំខាន់ជាយុទ្ធសាស្ត្រនេះ ឯកឧត្តមអភិបាលខេត្ត បានបង្ហាញពីសក្តានុពលសេដ្ឋកិច្ចដ៏សម្បូរបែប ហេដ្ឋារចនាសម្ព័ន្ធគន្លឹះ និងឱកាសវិនិយោគដ៏ទាក់ទាញនានានៅក្នុងខេត្តព្រះសីហនុ។ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីការត្រៀមលក្ខណៈសម្បត្តិរួចជាស្រេចរបស់រដ្ឋបាលខេត្ត ក្នុងការផ្ដល់ការសម្របសម្រួល និងការគាំទ្រដល់វិនិយោគិនបរទេស ជាពិសេសវិនិយោគិនមកពីប្រទេសប៉ូឡូញ ដែលមានបំណងចង់មកបណ្តាក់ទុន ឬពង្រីកអាជីវកម្មរបស់ខ្លួននៅខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះត្រូវបានរំពឹងទុកថា នឹងក្លាយជាស្ពានចម្លងដ៏មានតម្លៃក្នុងការទាក់ទាញទុនវិនិយោគថ្មីៗ បង្កើតកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងរួមចំណែកយ៉ាងសកម្មដល់ការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពនៅខេត្តព្រះសីហនុនាពេលអនាគត៕ ដោយ៖ ប៉ៃ សុឃីម
ប្រភពពីរដ្ឋបាលខេត្តព្រះសីហនុ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…