រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

លទ្ធផលឆ្នោតសភាអាមេរិក! បក្សប្រជាធិបតេយ្យនាំមុខដាច់ ខណៈបក្សសាធារណរដ្ឋដេញប្រកៀកតាមពីក្រោយ

ទូច សុវណ្ណរិទ្ធី

សេចក្តីសង្ខេប

ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក កំពុងតែដើរឆ្ពោះទៅរកការផ្លាស់ប្តូរជោគវាសនានៃអាណត្តិប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ ដោយបក្សប្រជាធិបតេយ្យត្រូវបានព្យាករណ៍ថា នឹងទទួលបានការគ្រប់គ្រងលើរដ្ឋសភា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញព័ត៌មាន CBS News។ លទ្ធផលនេះ អាចនឹងធ្វើឲ្យឥទ្ធិពល និងជំហរនយោបាយរបស់លោក ត្រាំ ចុះទន់ខ្សោយយ៉ាងខ្លាំង ក្នុងអំឡុងពេល ២ ឆ្នាំចុងក្រោយនៃអាណត្តិប្រធានាធិបតីរបស់លោក បន្ទាប់ពីលោកធ្លាប់ទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤។

ការបោះឆ្នោតនេះ ក៏កំពុងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពីសហគមន៍អន្តរជាតិជុំវិញពិភពលោក ដោយសារតែលទ្ធផលចុងក្រោយ អាចបង្កផលប៉ះពាល់យ៉ាងធំធេងដល់សង្គ្រាមប្រឆាំងប្រទេសអ៊ីរ៉ង់ សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន គោលនយោបាយពន្ធគយរបស់លោក ត្រាំ ព្រមទាំងទីផ្សារថាមពលសកលលោកទាំងមូល។

បច្ចុប្បន្ន បក្សសាធារណរដ្ឋកំពុងកាន់កាប់សំឡេងភាគច្រើនដោយទទួលបាន ២១៨ អាសនៈ បើធៀបនឹងបក្សប្រជាធិបតេយ្យដែលទទួលបានត្រឹមមាន ២១៤ អាសនៈ។ បក្សប្រជាធិបតេយ្យ ត្រូវការដណ្តើមយកអាសនៈបន្ថែមយ៉ាងហោចណាស់តែ ៤ ទៀតប៉ុណ្ណោះ ដើម្បីទទួលបានការគ្រប់គ្រងលើសភា និងឈានទៅដល់សម្លេងគាំទ្រសរុប ២១៨ អាសនៈ។

ផ្អែកតាមទិន្នន័យចុងក្រោយបង្អស់របស់សារព័ត៌មាន AP បានឱ្យដឹងថា បក្សប្រជាធិបតេយ្យទទួលបាន ២១៣ អាសនៈ និងកំពុងនាំមុខនៅក្នុងមណ្ឌលចំនួន ៨២ ផ្សេងទៀត ខណៈដែលបក្សសាធារណរដ្ឋដណ្តើមបាន ១២៦ អាសនៈ និងកំពុងនាំមុខនៅក្នុងមណ្ឌលចំនួន ៥៦៕  អត្ថបទ៖ រិទ្ធី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…