ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ និងជំរុញកំណើនទេសចរណ៍រវាងប្រទេសទាំងពីរ កម្មវិធីផ្សព្វផ្សាយ និងផ្លាស់ប្តូរទេសចរណ៍ក្រុងសានយ៉ា (ខេត្តហៃណាន ប្រទេសចិន) ត្រូវបានរៀបចំឡើងយ៉ាងកុះករនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងទេសចរណ៍ សមាគមទេសចរណ៍ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ បានឈានទៅដល់ការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MoU) រវាងសមាគមទេសចរណ៍កម្ពុជា និងក្រុមប្រឹក្សាទេសចរណ៍ក្រុងសានយ៉ា។ កិច្ចព្រមព្រៀងនេះធ្វើឡើងក្នុងគោលបំណង ពង្រឹងទំនាក់ទំនង និងផ្សព្វផ្សាយ រួមគ្នាលើកកម្ពស់តំបន់ទេសចរណ៍ល្បីៗ និងស្វែងរកកលានុវត្តភាព (ឱកាស) កិច្ចសហការថ្មីៗ។


តភ្ជាប់សក្តានុពល ផ្សារភ្ជាប់ធនធានធម្មជាតិ និងវប្បធម៌ដ៏សម្បូរបែបនៃប្រទេសទាំងពីរ បង្កើតផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងបង្កើនការផ្លាស់ប្តូរភ្ញៀវទេសចរទៅវិញទៅមកឱ្យកាន់តែសកម្ម និងរីកចម្រើន៕ ដោយ៖ ប៉ៃ សុឃីម







