យោងតាមការចុះផ្សាយរបស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រុមការងារជំនាញបានចុះត្រួតពិនិត្យ និងស្រាវជ្រាវយ៉ាងហ្មត់ចត់លើករណីពាក់ព័ន្ធនឹងបណ្តាញព័ត៌មានដែលបានលើកឡើង។ ជាលទ្ធផលនៃការចុះស្រាវជ្រាវនេះ បានបង្ហាញឱ្យឃើញថា មានករណីលួចលេងល្បែង (លេងបៀ) ប្រាកដមែន។

ជុំវិញករណីអសកម្មភាពនេះ លោកស្នងការខេត្តកោះកុង បានបញ្ជាក់យ៉ាងដាច់ណាត់ថានឹងចាត់វិធានការផ្លូវវិន័យយ៉ាងតឹងរ៉ឹងបំផុត ចំពោះមន្ត្រីនគរបាលណាដែលបានប្រព្រឹត្តល្មើសនឹងបទវិន័យផ្ទៃក្នុងរបស់កងកម្លាំងនគរបាលជាតិ ដោយគ្មានការលើកលែងឡើយ ដើម្បីរក្សាកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្ថាប័ន៕ ដោយ៖ ប៉ៃ សុឃីម

