ទោះបីជាព្យុះទី៣២ ឈ្មោះ សេមប៉ាកា (Cempaka) មានឥទ្ធិពលលើរបបអាកាសធាតុរបស់ព្រះរាជាណាចក្រកម្ពុជាក្តី ប៉ុន្តែប្រទេសកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះនេះទេ។
ស្របតាមស្ថានភាពបែបនេះ ការព្យាករអាកាសធាតុចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នឹងមានស្ថានភាពដូចខាងក្រោម៖
តំបន់វាលទំនាប៖ សីតុណ្ហភាពអប្បបរមា ២៣°C និងអតិបរមា ៣២°C។ អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ២០%។
តំបន់ខ្ពង់រាប៖ សីតុណ្ហភាពអប្បបរមា ២២°C និងអតិបរមា ៣១°C។ អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ១៥%។
តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមា ២៣°C និងអតិបរមា ៣៣°C ដោយខេត្តមួយចំនួនអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៣០%។ ជាពិសេស កម្ពស់រលកសមុទ្រនឹងមានកម្រិតចាប់ពី ០,៥០ម៉ែត្រ ដល់ ១,៥០ម៉ែត្រ៕ ដោយ៖ ប៉ៃ សុឃីម

