រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាវុធហត្ថខេត្តព្រះសីហនុ នាំយកអំណោយ និងថវិកាចែកជូនអតីតយោធិន និងគ្រួសារមានការលំបាក ៧៣នាក់ ក្នុងឱកាសបុណ្យឯករាជ្យជាតិ

ប៉ៃ សុឃីម

សេចក្តីសង្ខេប

នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ អាវុធហត្ថខេត្តព្រះសីហនុ បានផ្តល់អំណោយ និងថវិកាដល់អតីតយោធិន និងគ្រួសារមានការលំបាកសរុប៧៣នាក់ ដោយម្នាក់ៗទទួលបានថវិកា៥០,០០០រៀល រួមជាមួយអង្ករ មី និងទឹកសុទ្ធ។

ខេត្តព្រះសីហនុ៖ ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយយោធិន នៃកងរាជអាវុធហត្ថ ចូលសោធននិវត្តន៍ គ្រួសារយោធិនមរណៈ មានជំងឺ និងជួបការលំបាក
សរុបចំនួន ៧៣នាក់។

ពិធីនេះប្រារព្ធឡើងនៅឯបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ទិវាកំណើតកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (១៩៥៣ - ២០២៦)។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានយកអំណោយ និងថវិកាឧបត្ថម្ភផ្ដល់ជូនដល់អ្នកទាំង ៧៣នាក់ ដោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ ១បាវ មី ១កេស ទឹកសុទ្ធ និង ថវិកា ៥០,០០០រៀល (សរុបថវិកា ចំនួន ៣.៦៥០.០០០រៀល)៕ ដោយ៖ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…