រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ដំណឹងល្អ! ទណ្ឌិត ៤នាក់ នៅពន្ធនាគារខេត្តស្ទឹងត្រែង ទទួលបានការបន្ធូរបន្ថយ និងលើកលែងទោសក្នុងឱកាសបុណ្យឯករាជ្យជាតិ

ប៉ៃ សុឃីម

សេចក្តីសង្ខេប

ក្នុងឱកាសអបអរសាទរពិធីបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ពន្ធនាគារខេត្តស្ទឹងត្រែងបានរៀបចំពិធីប្រកាសព្រះរាជក្រឹត្យដ៏មានអត្ថន័យ ដើម្បីផ្តល់ឱកាសថ្មីដល់ជនជាប់ឃុំដែលបានខិតខំកែខ្លួន។ ពិធីប្រកាសព្រះរាជក្រឹត្យលេខ នស/រកត/១១២៦/១០៥៥ ស្តីពីការបន្ធូរបន្ថយទោស និងលើកលែងទោសនេះ ត្រូវបានប្រារព្ធឡើងក្រោមការចូលរួមពី លោក ស៊ិន សុហឹង ព្រះរាជអាជ្ញារង និងជាតំណាង ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង រួមជាមួយការចូលរួមពី លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ លឹម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសអបអរសាទរពិធីបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ពន្ធនាគារខេត្តស្ទឹងត្រែងបានរៀបចំពិធីប្រកាសព្រះរាជក្រឹត្យដ៏មានអត្ថន័យ ដើម្បីផ្តល់ឱកាសថ្មីដល់ជនជាប់ឃុំដែលបានខិតខំកែខ្លួន។
ពិធីប្រកាសព្រះរាជក្រឹត្យលេខ នស/រកត/១១២៦/១០៥៥ ស្តីពីការបន្ធូរបន្ថយទោស និងលើកលែងទោសនេះ ត្រូវបានប្រារព្ធឡើងក្រោមការចូលរួមពី លោក ស៊ិន សុហឹង ព្រះរាជអាជ្ញារង និងជាតំណាង ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង រួមជាមួយការចូលរួមពី លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ លឹម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

យោងតាមព្រះរាជក្រឹត្យខាងលើ ទណ្ឌិតចំនួន ០៤នាក់ ដែលបានបង្ហាញការខិតខំប្រឹងប្រែងកែប្រែខ្លួនយ៉ាងល្អប្រសើរក្នុងអំឡុងពេលនៃការអនុវត្តទោសក្នុងពន្ធនាគារ ត្រូវបានសម្រេចឱ្យទទួលបានការបន្ធូរបន្ថយទោស និងលើកលែងទោស ដើម្បីត្រឡប់ទៅក្នុងសង្គមវិញ។
ពិធីនេះបានប្រព្រុត្តទៅយ៉ាងរលូន និងប្រកបដោយបរិយាកាសមានអត្ថន័យនាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅឯពន្ធនាគារខេត្តស្ទឹងត្រែង៕ ដោយ ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…