រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា-AUF ផ្លាស់ប្ដូរយោបល់លើការរៀបចំព្រឹត្តិការណ៍សំខាន់ៗមួយចំនួន!

សេចក្តីសង្ខេប

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបពិសាអាហារថ្ងៃត្រង់ និងពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ Slim KHALBOUS សាកលវិទ្យាធិការនៃទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ។ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបពិសាអាហារថ្ងៃត្រង់ និងពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ Slim KHALBOUS សាកលវិទ្យាធិការនៃទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ។ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦។
ជំនួបនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី Marielle PAYAUD នាយិកាការិយាល័យនៃសាកលវិទ្យាធិការ AUF លោកសាស្ត្រាចារ្យ Nicolas MAÏNETTI នាយក AUF ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងតំណាង AUF ប្រចាំកម្ពុជា។

ក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់លើការរៀបចំព្រឹត្តិការណ៍សំខាន់ៗ រួមមាន៖
១.ការរៀបចំព្រឹត្តិការណ៍វដ្ដវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនតំបន់អាស៊ី-ប៉ាស៊ីហ្វិក (Cycle Scientifique Francophone d’Asie-Pacifique - CSFAP)
២.ការរៀបចំការតាំងពិព័រណ៍ក្នុងព្រឹត្តិការណ៍អមភូមិហ្វ្រង់កូហ្វូនី
៣.ការពង្រឹងគុណភាពអប់រំនៅកម្ពុជាចាប់ពីកម្រិតបឋមសិក្សា ដល់ឧត្ដមសិក្សា ដោយផ្ដោតលើកម្មវិធី PISA និងមុខវិជ្ជា STEM
៤. កម្មវិធីកំណែទម្រង់សាលារៀន និងសម្ភារៈឧបទេស
៥. ការបណ្តុះបណ្តាលគ្រូបង្រៀននាសតវត្សទី២១។
 

សូមជម្រាបថា ព្រឹត្តិការណ៍វដ្ដវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលជាព្រឹត្តិការណ៍អមក្នុងក្របខ័ណ្ឌដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០។ ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងរៀបចំការតាំងពិព័រណ៍នៅក្នុងព្រឹត្តិការណ៍អមភូមិហ្វ្រង់កូហ្វូន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ ស្ដង់ពិព័រណ៍ទាំងនេះនឹងបង្ហាញពីសមិទ្ធផលសំខាន់ៗក្នុងវិស័យអប់រំ ព្រមទាំងអាទិភាពនៃកិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនក្នុងវិស័យអប់រំ នៅកម្រិតមធ្យមសិក្សាចំណេះទូទៅ និងកម្រិតឧត្តមសិក្សាជូនដល់សាធារណជន រួមទាំងភ្ញៀវជាតិ-អន្តរជាតិដែលអញ្ជើញចូលរួមទស្សនាផងដែរ៕ ដោយ៖ ស្រីពី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…