រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កូរ៉េខាងជើង បាញ់សាកល្បងប្រពន្ធ័គ្រាប់មីស៊ីល Torpedo ល្បឿនលឿនថ្មី!

ទូច សុវណ្ណរិទ្ធី

សេចក្តីសង្ខេប

ប្រទេសកូរ៉េខាងជើងបានប្រកាសនៅថ្ងៃទី១០ ខែវិច្ឆិកានេះថា ខ្លួនបានធ្វើការបាញ់សាកល្បងប្រព័ន្ធគ្រាប់មីស៊ីល Torpedo ល្បឿនលឿនថ្មីមួយ កាលពីថ្ងៃទី៩ ម្សិលមិញ ដែលកងទ័ពជើងទឹករបស់ប្រទេសនេះមានគម្រោងដាក់ពង្រាយឱ្យប្រើប្រាស់ជាផ្លូវការនៅដើមឆ្នាំ ២០២៧ ខាងមុខនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋកូរ៉េ ការធ្វើតេស្តបាញ់សាកល្បងនេះ គឺដើម្បីផ្ទៀងផ្ទាត់ និងបញ្ជាក់ពីប្រសិទ្ធភាពប្រយុទ្ធនៃប្រព័ន្ធគ្រាប់មីស៊ីលថ្មីនេះ។

ប្រទេសកូរ៉េខាងជើងបានប្រកាសនៅថ្ងៃទី១០ ខែវិច្ឆិកានេះថា ខ្លួនបានធ្វើការបាញ់សាកល្បងប្រព័ន្ធគ្រាប់មីស៊ីល Torpedo ល្បឿនលឿនថ្មីមួយ កាលពីថ្ងៃទី៩ ម្សិលមិញ ដែលកងទ័ពជើងទឹករបស់ប្រទេសនេះមានគម្រោងដាក់ពង្រាយឱ្យប្រើប្រាស់ជាផ្លូវការនៅដើមឆ្នាំ ២០២៧ ខាងមុខនេះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋកូរ៉េ ការធ្វើតេស្តបាញ់សាកល្បងនេះ គឺដើម្បីផ្ទៀងផ្ទាត់ និងបញ្ជាក់ពីប្រសិទ្ធភាពប្រយុទ្ធនៃប្រព័ន្ធគ្រាប់មីស៊ីលថ្មីនេះ។ តែទោះជាយ៉ាងណា របាយការណ៍ខាងលើមិនបានបញ្ជាក់លម្អិតអំពីលក្ខណៈបច្ចេកទេសនៃគ្រាប់មីស៊ីល Torpedo នេះទេ។

គួរបញ្ជាក់ផងដែរថា កូរ៉េខាងជើង បាននិងកំពុងពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួនយ៉ាងខ្លាំង តាមរយៈការធ្វើតេស្តអាវុធជាបន្តបន្ទាប់ និងការដាក់ឱ្យដំណើរការនាវាពិឃាតទំហំ ៥០០០ តោន ចំនួន ២ គ្រឿង កាលពីដើមឆ្នាំ ២០២៦ នេះ ខណៈដែលកាលពីខែតុលា កន្លងទៅនេះ ប្រទេសកូរ៉េខាងជើង ទើបតែបាញ់សាកល្បងប្រព័ន្ធគ្រាប់មីស៊ីល Torpedo ថ្មី Zam-2.0 ដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ផងដែរ។ អត្ថបទ៖ រិទ្ធី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…