ពិភពបច្ចេកវិទ្យា និងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ កំពុងផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបែកធ្លាយព័ត៌មានជុំវិញសំណុំរឿងបែងចែកទ្រព្យសម្បត្តិរវាងមហាសេដ្ឋីបច្ចេកវិទ្យា លោក ជែនសិន ហួង (Jensen Huang) នាយកប្រតិបត្តិក្រុមហ៊ុនយក្ស Nvidia និងភរិយា គឺលោកស្រី ឡូរី ហួង (Lori Huang) ដែលអាចនឹងក្លាយជាការលែងលះគ្នាដ៏ថ្លៃជាងគេ និងធំបំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ រឿងរ៉ាវដ៏ក្តៅគគុកនេះ មិនត្រឹមតែពាក់ព័ន្ធនឹងទឹកប្រាក់មហាសាលនោះទេ ប៉ុន្តែក៏កំពុងកើតឡើងស្របពេលដែលស្ថាប័នស៊ើបអង្កេតសហព័ន្ធអាមេរិក FBI និងថ្នាក់ដឹកនាំក្រុមហ៊ុន កំពុងបើកការស៊ើបអង្កេតយ៉ាងតឹងរ៉ឹងជុំវិញបញ្ហាសន្តិសុខជាតិ ក្រោយការសារភាពពីទំនាក់ទំនងស្និទ្ធស្នាលក្រៅផ្លូវការរបស់លោក ជែនសិន ជាមួយលោកស្រីនាយកប្រតិបត្តិជនជាតិសិង្ហបុរីម្នាក់ ដែលរងការចោទប្រកាន់ថាជាភ្នាក់ងារចារកម្មចិន។
យោងតាមទស្សនាវដ្តី Forbes លោក ជែនសិន ហួង មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥៥,២ ពាន់លានដុល្លារ ហើយលោក និងលោកស្រី ឡូរី បានរៀបការជាមួយគ្នាតាំងពីឆ្នាំ ១៩៨៥ ពោលគឺ ៨ ឆ្នាំមុនពេលដែលលោកបង្កើតក្រុមហ៊ុន Nvidia ឡើងក្នុងឆ្នាំ ១៩៩៣។ ក្រោមច្បាប់នៃរដ្ឋកាលីហ្វ័រញ៉ា រាល់ទ្រព្យសម្បត្តិទាំងអស់ដែលរកបានក្នុងអំឡុងពេលរៀបអាពាហ៍ពិពាហ៍ ត្រូវបានចាត់ទុកជា «ទ្រព្យសម្បត្តិរួមរបស់គូស្វាមីភរិយា» ដែលតម្រូវឱ្យមានការបែងចែកក្នុងកម្រិត ៥០% ស្មើគ្នា ហើយប្រសិនបើគ្មានកិច្ចព្រមព្រៀងមុនពេលរៀបការ ទេនោះ លោកស្រី ឡូរី អាចនឹងទទួលបានទឹកប្រាក់រហូតដល់ទៅ ៧៧ ពាន់លានដុល្លារ។ យ៉ាងណាមិញ រហូតមកទល់ពេលនេះ ព័ត៌មានលម្អិតថាតើគូស្វាមីភរិយាមួយគូនេះមាន កិច្ចព្រមព្រៀងមុនរៀបការ (Prenup) ឬយ៉ាងណានោះ នៅមិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែអ្វីដែលកាន់តែគួរឱ្យព្រួយបារម្ភ និងកំពុងក្លាយជារំញោចដល់ទីផ្សារភាគហ៊ុនពិភពលោកនោះគឺ ជីវិតផ្ទាល់ខ្លួនដ៏ចម្រូងចម្រាសនេះ កំពុងតែកើតឡើងចំពេលដែលក្រុមហ៊ុន Nvidia កំពុងស្ថិតក្រោមកំដៅនយោបាយ និងការស៊ើបអង្កេតយ៉ាងក្តៅគគុកពីសំណាក់ទីភ្នាក់ងារស៊ើបអង្កេតអាមេរិក (FBI) ជុំវិញសុវត្ថិភាព និងផលប៉ះពាល់ភូមិសាស្ត្រនយោបាយកម្រិតខ្ពស់៕ អត្ថបទ៖ រិទ្ធី

