ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Yunnan Investment Group របស់ចិន ស្វែងរកឱកាសវិនិយោគថ្មីៗក្នុងខ្សែច្រវាក់ផលិតកម្មនៅកម្ពុជា ខណៈកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩។
ឯកឧត្តម ហែម វណ្ណឌី លើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោក LU Wei តំណាងក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ជាក្រុមហ៊ុនដែលគ្រប់គ្រងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Yunnan Investment Group កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង៕ ដោយ៖ ស្រីពី



