កម្ពុជាកំពុងជំរុញការនាំចេញផលិតផលស្វាយចន្ទី និងម្រេច ទៅកាន់ទីផ្សារអឺរ៉ុប តាមរយៈការពង្រឹងសមត្ថភាពកែច្នៃក្នុងស្រុក ការលើកកម្ពស់គុណភាពផលិតផល និងការអនុលោមតាមស្តង់ដារអន្តរជាតិ។ នេះជាការលើកឡើងរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងពិធីបើកវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេច ឆ្នាំ២០២៦ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ 
សូមបញ្ជាក់ថា វេទិកានេះធ្វើឡើងរយៈពេលពីរថ្ងៃ(១០-១១ វិច្ឆិកា) ក្រោមប្រធានបទ «ពីកម្ពុជាទៅកាន់ទីផ្សារសាកល៖ ការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប» មានគោលបំណងតភ្ជាប់អ្នកផលិត និងអ្នកនាំចេញកម្ពុជា ជាមួយអ្នកទិញ និងវិនិយោគិនអឺរ៉ុប ដើម្បីបង្កើតឱកាសនាំចេញផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ទាក់ទាញការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យា ព្រមទាំងពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក៕ ដោយ៖ ស្រីពី



