រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋបាលខេត្តព្រះសីហនុចុះរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ ឃាត់ និងអប់រំក្រុមហ៊ុនដឹកជញ្ជូនដែលចតយានយន្តលើទ្រូងផ្លូវសាធារណៈ

ប៉ៃ សុឃីម

សេចក្តីសង្ខេប

ខេត្តព្រះសីហនុ៖ ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចុះពង្រឹងសណ្តាប់ធ្នាប់សាធារណៈយ៉ាងតឹងរឹងតាមបណ្តោយផ្លូវជាតិលេខ៤ និងផ្លូវប្របឆ្នេរព្រែកត្រែង ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដើម្បីទប់ស្កាត់ការឈប់ និងចតរថយន្តគ្មានសណ្តាប់ធ្នាប់ដែលប្រឈមខ្ពស់នឹងគ្រោះថ្នាក់ចរាចរណ៍។ ប្រតិបត្តិការនេះដឹកនាំដោយរដ្ឋបាលខេត្ត ដោយមានការចូលរួមសហការពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

ខេត្តព្រះសីហនុ៖ ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចុះពង្រឹងសណ្តាប់ធ្នាប់សាធារណៈយ៉ាងតឹងរឹងតាមបណ្តោយផ្លូវជាតិលេខ៤ និងផ្លូវប្របឆ្នេរព្រែកត្រែង ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដើម្បីទប់ស្កាត់ការឈប់ និងចតរថយន្តគ្មានសណ្តាប់ធ្នាប់ដែលប្រឈមខ្ពស់នឹងគ្រោះថ្នាក់ចរាចរណ៍។

ប្រតិបត្តិការនេះដឹកនាំដោយរដ្ឋបាលខេត្ត ដោយមានការចូលរួមសហការពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
ជាលទ្ធផល ក្រុមការងារបានធ្វើការណែនាំដល់ម្ចាស់រថយន្តធន់ធ្ងន់ទាំងអស់ ឱ្យស្វែងរកទីតាំងចំណតត្រឹមត្រូវ និងហាមឃាត់ដាច់ខាតការចតរថយន្តលើទ្រូងផ្លូវសាធារណៈ ដែលបង្កការរាំងស្ទះដល់ការធ្វើដំណើរបងប្អូនប្រជាពលរដ្ឋ និងបាត់បង់សោភ័ណភាពអនាម័យបរិស្ថានទីក្រុង។ បន្ថែមពីលើនេះ សមត្ថកិច្ចបានធ្វើកំណត់ហេតុអប់រំចំនួន ២ក្រុមហ៊ុន (ជាការណែនាំលើកទី២) ដោយព្រមានថា ក្នុងករណីនៅតែបន្តមិនស្តាប់តាមការណែនាំ ក្រុមការងារនឹងចាត់វិធានការតឹងរ៉ឹងដោយយករថយន្តទាំងនោះទៅរក្សាទុកនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតែម្តង៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…