លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ឥណទានស៊ីនឌីខេតមានកាលកំណត់ (Syndicated Term Loan Facility) ក្នុងទំហំទឹកប្រាក់សរុបចំនួន១៨២លានដុល្លារ ដោយមានការចូលរួមសហការពីគ្រឹះស្ថានធនាគារចំនួន៧ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
យោងតាមធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងឥណទាននេះ មានគោលបំណងគាំទ្រដល់គម្រោងសាងសង់ប្រព័ន្ធស្តុកថាមពល (Battery Energy Storage System) ដែលជាគម្រោងដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា។ គម្រោងនេះមានសារៈសំខាន់ក្នុងការរួមចំណែកធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនី និងកាត់បន្ថយការបំភាយឧស្ម័នកាបូន ស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។


ការសម្រេចបាននូវកិច្ចព្រមព្រៀងនេះបានបង្ហាញពីតួនាទីដ៏សំខាន់របស់វិស័យធនាគារក្នុងការកៀរគរធនធានហិរញ្ញវត្ថុ បង្វែរមូលនិធិទៅគាំទ្រគម្រោងបៃតង និងលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានបៃតង។ សមិទ្ធផលនេះក៏ជាផ្នែកមួយនៃការចូលរួមអនុវត្តប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុប្រកបដោយចីរភាពសម្រាប់វិស័យធនាគារនៅកម្ពុជា ដើម្បីទទួលបានការលើកទឹកចិត្តពីធនាគារជាតិនៃកម្ពុជាផងដែរ៕ ដោយ៖ ស្រីពី


