រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

«ភូមិហ្វ្រង់កូហ្វូនី»សម្ពោធជាផ្លូវការនៅថ្ងៃស្អែក ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បើកទទួលសាធារណជនរយៈពេល៥ថ្ងៃ

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

ក្រសួងទេសចរណ៍ សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកិច្ចការនារី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួង ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី»។ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងឱកាសដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។

ក្រសួងទេសចរណ៍ សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកិច្ចការនារី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួង ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី»។ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងឱកាសដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។

ពិធីបើកសម្ពោធជាផ្លូវការនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវ Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។ ពិធីនេះនឹងក្លាយជាផ្នែកមួយដ៏សំខាន់នៃព្រឹត្តិការណ៍អន្តរជាតិ ដែលបង្ហាញពីការចូលរួមរបស់កម្ពុជាក្នុងសហគមន៍ប្រទេសប្រើប្រាស់ភាសាបារាំង។

តាមរយៈការរៀបចំ «ភូមិហ្វ្រង់កូហ្វូនី» សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងមានឱកាសចូលរួមទស្សនា និងស្វែងយល់ពីវប្បធម៌ សិល្បៈ និងអត្តសញ្ញាណរបស់កម្ពុជា ព្រមទាំងសហគមន៍ហ្វ្រង់កូហ្វូនី។ ក្រសួងទេសចរណ៍សង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ និងផ្សព្វផ្សាយសក្តានុពលកម្ពុជាទៅកាន់ពិភពលោក ព្រមទាំងបង្ហាញពីស្មារតីស្វាគមន៍ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា។ទន្ទឹមគ្នានេះ សម្រាប់រយៈពេល៥ថ្ងៃ ភូមិហ្វ្រង់កូហ្វូនីនឹងបើកទទួលស្វាគមន៍គណៈប្រតិភូ ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ និងសាធារណជន ចាប់ពីម៉ោង១០និង០០នាទី ព្រឹក រហូតដល់ម៉ោង ៩និង០០នាទី យប់ ដោយមាន កម្មវិធីចម្រុះប្រកបដោយភាពសម្បូរបែប និងមានភាពរស់រវើក ក្នុងនោះរួមមាន៖

១- តំបន់ពន្លាជាតិ ដែលមានការតាំងបង្ហាញអំពីអត្តសញ្ញាណជាតិ វប្បធម៌ ប្រពៃណី សិល្បៈ សក្ដានុពល ទេសចរណ៍ និងសមិទ្ធផលនានារបស់ប្រទេស/រដ្ឋ/តំបន់ដែលជាសមាជិកអង្គការ OIF និងស្ថាប័ន ចំណុះអង្គការ OIF ចំនួន ៧៣ ទីតាំងពន្លា។
២- ការរៀបចំសន្និសីទ និងកិច្ចពិភាក្សានានា មានចំនួនប្រមាណ ៤០ កម្មវិធី។
៣- ការសម្តែងសិល្បៈ និងវប្បធម៌របស់បណ្ដាប្រទេសសមាជិកអង្គការ OIF និងទស្សនីយភាពសិល្បៈ របស់កម្ពុជា ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានប្រមាណជាង ៥០ កម្មវិធី។
៤- ការតាំងពិព័រណ៍ទូទៅ ដោយមានការចូលរួមពីបណ្ដាប្រទេសអង្គការ OIF ក្រសួង ស្ថាប័នសាធារណៈ រដ្ឋបាលរាជធានី-ខេត្ត សមាគម អង្គការជាតិ-អន្តរជាតិ និង
វិស័យឯកជន សរុបចំនួន ១៣០ ស្តង់។
៥- ភូមិអាហារហ្វ្រង់កូហ្វូនី ដែលមានការបង្ហាញ និងផ្សព្វផ្សាយម្ហូបអាហារ ភេសជ្ជៈ និងផលិតផល ម្ហូបអាហារអត្តសញ្ញាណរបស់កម្ពុជា និងបណ្តាប្រទេសក្នុងសហគម៍ន៍ហ្វ្រង់កូហ្វូនី សរុបចំនួន ៣០ ស្ដង់ នឹងសកម្មភាពអមជាច្រើនទៀត៕ ដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…