រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា និងលោកជំទាវ អញ្ជើញមកដល់កម្ពុជាហើយ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនិងចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

Click KPS99TV To More!

ឯកឧត្តម ផូល ខាហ្គាម៉េ (Paul Kagame) ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា និងលោកជំទាវ Jeannette Kagame អញ្ជើញមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាហើយ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលកម្ពុជាជាប្រធាន និងជាម្ចាស់ផ្ទះ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
តបតាមការអញ្ជើញរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ផូល ខាហ្គោម៉េ (Paul Kagame) ប្រធានាធិបតីន សាធារណរដ្ឋរវ៉ាន់ដា បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ចាបពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តម ប្រធានាធិបតី ផូល ខាហ្គាម៉េ នឹងចូលគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា នៅព្រះបរមរាជវាំង។ ឯកឧត្តម ក៏នឹងមានជំនួបដាច់ដោយឡែកជាមួយ សម្តេចអគ្គមហាសនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្លាស់ប្តូរទស្សនៈស្តីពី ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនេះ កិច្ចព្រមព្រៀង និងឯកសារសហប្រតិបត្តិការមួយចំនួនក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ អាកាសចរណ៍ និងទេសចរណ៍ នឹងត្រូវបានចុះហត្ថលេខា ដែលនឹងផ្តល់នូវកម្លាំងចលករថ្មីដល់ទំនាក់ទំនង ទ្វេភាគី ជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងធុរកិច្ចឱ្យកាន់តែជិតស្និទ្ធថែមទៀត ព្រមទាំងបើកផ្លូវថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងកម្ពុជា និងរវ៉ាន់ដា៕ ដោយ៖សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…