ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា រួមជាមួយអគ្គនាយករង ទីប្រឹក្សា ប្រធាននាយកដ្ឋាន និងសហការីនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំពិធីប្រុងពលី និងបួងសួងសុំម្ចាស់ទឹកម្ចាស់ដីនៅបរិវេណប្រាសាទមេបុណ្យខាងលិច ស្ថិតនៅលើកោះកណ្តាលបារាយណ៍ទឹកថ្លា។

ពិធីនេះធ្វើឡើងក្នុងគោលបំណងសុំសេចក្តីអនុគ្រោះពីទេវតា និងម្ចាស់ទឹកម្ចាស់ដី ឱ្យជួយថែរក្សាការពារប្រាសាទ ព្រមទាំងប្រទានពរជ័យ សេចក្តីសុខ សិរីសួស្តី និងជ័យមង្គលការរៀបចំពិធីប្រុងពលីនេះធ្វើឡើងបន្ទាប់ពីការងារជួសជុល និងអភិរក្សប្រាសាទមេបុណ្យខាងលិចបានបញ្ចប់ជាស្ថាពរកាលពីខែតុលា ឆ្នាំ២០២៦ ដោយប្រើប្រាស់រយៈពេលសរុប ១៤ឆ្នាំ។ ការបញ្ចប់ការងារនេះជាជំហានសំខាន់ក្នុងការស្តារ និងថែរក្សាប្រាសាទបុរាណខ្មែរមួយនេះ ឱ្យមានភាពរឹងមាំ និងរក្សាបាននូវតម្លៃស្ថាបត្យកម្មសម្រាប់មនុស្សជំនាន់ក្រោយ។



តាមគម្រោង ព្រះរាជពិធីបិទបញ្ចប់ការដ្ឋានជួសជុល និងសម្ពោធប្រាសាទមេបុណ្យខាងលិច នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងអធិបតីភាពរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុងប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោកជំទាវទី១។








ព្រឹត្តិការណ៍នេះនឹងបង្ហាញពីសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងក្នុងការជួសជុល និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិរបស់កម្ពុជាទុកឲ្យកូនចៅជំនាន់ក្រោយ៕ ដោយ៖ សុភ័ក្រ្ត



