រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាលើឆាកអន្តរជាតិ! កម្ពុជាចែករំលែកបទពិសោធន៍ ការប្រើប្រាស់ AI ក្នុងការស្រាវជ្រាវសភា នៅទីក្រុងសេអ៊ូល

សេចក្តីសង្ខេប

គណៈប្រតិភូអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរងរដ្ឋសភា និងជាប្រធានក្រុមទីប្រឹក្សារដ្ឋសភា រួមជាមួយលោក ហេង រដ្ឋា ប្រធាននាយកដ្ឋានស្រាវជ្រាវអន្តរជាតិ បានចូលរួមចែករំលែកបទពិសោធន៍ និងទស្សនវិស័យស្តីពីការអភិវឌ្ឍសភាឌីជីថល និងការដាក់បញ្ចូលបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ ទៅក្នុងសេវាស្រាវជ្រាវសភា នៅក្នុងសិក្ខាសាលាអន្តរជាតិលើកទី១៥ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងវេទិកាដែលមានការចូលរួមពីគណៈប្រតិភូចំនួន ២៤ប្រទេសនេះ អង្គសិក្ខាសាលាបានឯកភាពគ្នាថា បញ្ញាសិប្បនិម្មិត (AI) គឺជាឧបករណ៍ដ៏មានសក្តានុពលសម្រាប់ជួយសម្រួល និងគាំទ្រដល់ការងារស្រាវជ្រាវនីតិកម្ម ប៉ុន្តែវាមិនអាចជំនួសការវិនិច្ឆ័យរបស់មនុស្សបានឡើយ។

គណៈប្រតិភូអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរងរដ្ឋសភា និងជាប្រធានក្រុមទីប្រឹក្សារដ្ឋសភា រួមជាមួយលោក ហេង រដ្ឋា ប្រធាននាយកដ្ឋានស្រាវជ្រាវអន្តរជាតិ បានចូលរួមចែករំលែកបទពិសោធន៍ និងទស្សនវិស័យស្តីពីការអភិវឌ្ឍសភាឌីជីថល និងការដាក់បញ្ចូលបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ ទៅក្នុងសេវាស្រាវជ្រាវសភា នៅក្នុងសិក្ខាសាលាអន្តរជាតិលើកទី១៥ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងវេទិកាដែលមានការចូលរួមពីគណៈប្រតិភូចំនួន ២៤ប្រទេសនេះ អង្គសិក្ខាសាលាបានឯកភាពគ្នាថា បញ្ញាសិប្បនិម្មិត (AI) គឺជាឧបករណ៍ដ៏មានសក្តានុពលសម្រាប់ជួយសម្រួល និងគាំទ្រដល់ការងារស្រាវជ្រាវនីតិកម្ម ប៉ុន្តែវាមិនអាចជំនួសការវិនិច្ឆ័យរបស់មនុស្សបានឡើយ។ ដូច្នេះ ការប្រើប្រាស់ AI ត្រូវតែស្ថិតក្រោមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ពីអ្នកជំនាញជានិច្ច ដោយផ្តល់អាទិភាពខ្ពស់លើទំនុកចិត្ត គណនេយ្យភាព និងទិន្នន័យដែលអាចទុកចិត្តបាន ជាជាងការផ្តោតតែលើល្បឿនតែមួយមុខ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ បានគូសបញ្ជាក់ពីវឌ្ឍនភាពរបស់សភាកម្ពុជា ដោយសង្កត់ធ្ងន់ថា ដើម្បីកសាងប្រព័ន្ធ AI ដែលអាចទុកចិត្តបាន កំណែទម្រង់ស្ថាប័នត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការអភិវឌ្ឍមូលធនមនុស្ស។ ឯកឧត្តមបានលើកឡើងថា សភាចាំបាច់ត្រូវពង្រឹងចំណេះដឹង ជំនាញមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាមុនសិន មុននឹងពង្រីកការប្រើប្រាស់ AI នៅទូទាំងស្ថាប័ន ព្រមទាំងត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ការពារហានិភ័យ លើកកម្ពស់បទប្បញ្ញត្តិឆ្លាតវៃ និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីធានាថាបច្ចេកវិទ្យានេះពិតជារួមចំណែកដល់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ និងវិបុលភាពរួម។

បន្ថែមពីលើការចែករំលែកបទពិសោធន៍ ឯកឧត្តមបណ្ឌិត ក៏បានចុះហត្ថលេខាលើសេចក្តីប្រកាសរួម ដើម្បីបង្កើត «អង្គភាពពិគ្រោះយោបល់សម្រាប់សេវាស្រាវជ្រាវសភា» ផងដែរ។ វេទិកាសហប្រតិបត្តិការថ្មីនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងស្ថាប័នស្រាវជ្រាវសភាអន្តរជាតិ តាមរយៈការចែករំលែកចំណេះដឹង និងវិធីសាស្ត្រស្រាវជ្រាវ ការរក្សាកិច្ចសន្ទនាជាបន្តបន្ទាប់ទាំងក្នុងសិក្ខាសាលា និងតាមប្រព័ន្ធអនឡាញ ព្រមទាំងការជំរុញកិច្ចសហការស្រាវជ្រាវរួមគ្នាដោយស្ម័គ្រចិត្តលើប្រធានបទដែលមានផលប្រយោជន៍រួម។ ដោយ៖ ស្រីពី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…