រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឆ្វេងយល់និងមកស្គាល់ទីតាំងព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

ព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ គឺជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងជំរុញនវានុវត្តន៍ក្នុងវិស័យបច្ចេកវិទ្យា និងឌីជីថល។ ព្រឹត្តិការណ៍ «ហ្វ្រង់កូតិច ២០២៦» (Francotech 2026) ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតវេទិកាសម្រាប់ការជួបជុំ និងផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យារវាងបណ្តាប្រទេសជាសមាជិកហ្វ្រង់កូហ្វូនី ព្រមទាំងដៃគូពាក់ព័ន្ធក្នុងវិស័យបច្ចេកវិទ្យា និងឌីជីថល។


ព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ គឺជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងជំរុញនវានុវត្តន៍ក្នុងវិស័យបច្ចេកវិទ្យា និងឌីជីថល។
ព្រឹត្តិការណ៍ «ហ្វ្រង់កូតិច ២០២៦» (Francotech 2026) ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតវេទិកាសម្រាប់ការជួបជុំ និងផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យារវាងបណ្តាប្រទេសជាសមាជិកហ្វ្រង់កូហ្វូនី ព្រមទាំងដៃគូពាក់ព័ន្ធក្នុងវិស័យបច្ចេកវិទ្យា និងឌីជីថល។ ព្រឹត្តិការណ៍នេះជាផ្នែកមួយនៃកម្មវិធីអមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយផ្តោតលើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាជាមធ្យោបាយជំរុញការអភិវឌ្ឍ។


ជាមួយគ្នានេះ ហ្វ្រង់កូតិច ២០២៦ មានគោលដៅលើកកម្ពស់នវានុវត្តន៍ និងជំរុញការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងវិស័យសំខាន់ៗ តាមរយៈការផ្សារភ្ជាប់រវាងស្ថាប័នរដ្ឋ វិស័យឯកជន អ្នកជំនាញ សហគ្រិន និងសហគ្រាសបច្ចេកវិទ្យា។ វេទិកានេះក៏ជាឱកាសសម្រាប់បង្ហាញសមិទ្ធផលថ្មីៗ ផ្លាស់ប្តូរគំនិតច្នៃប្រឌិត និងស្វែងរកលទ្ធភាពបង្កើតភាពជាដៃគូ ព្រមទាំងការវិនិយោគលើវិស័យបច្ចេកវិទ្យា ដែលអាចរួមចំណែកដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបនឹងតម្រូវការនៃសេដ្ឋកិច្ចឌីជីថល។
ដើម្បីស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ ជួបជាមួយអ្នកជំនាញ និងស្វែងរកឱកាសសហការថ្មីៗក្នុងវិស័យឌីជីថល ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ A–F រាជធានីភ្នំពេញ។

មតិយោបល់

កំពុងផ្ទុកមតិយោបល់…