រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងចូលរួម “ពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០”

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

ភ្នំពេញ ៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី បានប្រារព្ធពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ នឹងបន្តរហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយព្រះរាជាណាចក្រកម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះ និងទទួលស្វាគមន៍ថ្នាក់ដឹកនាំជាន់ខ្ពស់ពីបណ្ដាប្រទេសសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។

ភ្នំពេញ ៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី បានប្រារព្ធពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ នឹងបន្តរហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយព្រះរាជាណាចក្រកម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះ និងទទួលស្វាគមន៍ថ្នាក់ដឹកនាំជាន់ខ្ពស់ពីបណ្ដាប្រទេសសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។

ពិធីបើកកិច្ចប្រជុំកំពូលនេះ មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងលោកជំទាវ Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ព្រមទាំងឥស្សរជន មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលពីបណ្ដាប្រទេសនានាជាច្រើនរូបទៀត។ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានបង្ហាញពីកិត្តិយស និងមោទនភាពក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់នេះ ដែលជាវេទិកាសម្រាប់ថ្នាក់ដឹកនាំប្រទេសសមាជិកពិភាក្សា ផ្លាស់ប្ដូរទស្សនៈ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា។

 

ជាមួយគ្នានេះ កិច្ចប្រជុំកំពូលនឹងពិភាក្សា និងអនុម័តលើរបៀបវារៈ និងប្រធានបទសំខាន់ៗជាច្រើន ដែលត្រូវបានរៀបចំ និងពិភាក្សាជាមុនក្នុងសម័យប្រជុំលើកទី៤៨ នៃសន្និសីទរដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី ដែលបានបញ្ចប់ដោយជោគជ័យកាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ សម័យប្រជុំលើកទី៤៨ នេះ ដឹកនាំដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពីលោកជំទាវ Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ព្រមទាំងប្រតិភូ និងតំណាងប្រទេសសមាជិកជាច្រើនរូបទៀត។


ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជានេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ ព្រមទាំងពង្រឹងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសដែលប្រើប្រាស់ភាសាបារាំង និងប្រទេសជាសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី៕ អត្ថបទ៖ ប៉ៃ សុឃីម/រូបភាព៖ ទាវ វិឆាត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…