រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាយល់ច្បាស់ពីតម្លៃសន្តិភាព ព្រោះធ្លាប់ឆ្លងកាត់សង្គ្រាម ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

ពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូង ត្រូវបានប្រារព្ធឡើងយ៉ាងមហោឡារិកជាប្រវត្ថិសាស្រ្តបន្ទាប់ពីទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនទសវត្ស រ៍ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិអូស៊ីអាយស៊ី។ ក្នុងឱកាសនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានស្វាគមន៍ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសសមាជិក ដោយចាត់ទុកកម្ពុជាជាផ្ទះរួមរបស់មហាគ្រួសារហ្វ្រង់កូហ្វូនី។

ពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូង ត្រូវបានប្រារព្ធឡើងយ៉ាងមហោឡារិកជាប្រវត្ថិសាស្រ្តបន្ទាប់ពីទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនទសវត្ស រ៍ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិអូស៊ីអាយស៊ី។ ក្នុងឱកាសនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានស្វាគមន៍ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសសមាជិក ដោយចាត់ទុកកម្ពុជាជាផ្ទះរួមរបស់មហាគ្រួសារហ្វ្រង់កូហ្វូនី។ សម្ដេចធិបតីបានរំលឹកថាព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គឺជាព្រះវររាជបិតាស្ថាបនិកមួយព្រះអង្គក្នុងចំណោមស្ថាបនិកដំបូងនៃអង្គការនេះ។ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នយោបាយផ្សះផ្សាជាតិ និងនយោបាយឈ្នះ-ឈ្នះ បាននាំមកនូវឯកភាពជាតិ និងសន្តិភាព ខណៈព្រះរាជតម្រិះដ៏ឈ្លាសវៃរបស់ព្រះមហាក្សត្រ បានរួមចំណែកថែរក្សា និងពង្រឹងសន្តិភាពឱ្យកាន់តែរឹងមាំ។

ក្នុងសុន្ទរកថា សម្ដេចធិបតីបានសង្កត់ធ្ងន់លើតម្លៃនៃសន្តិភាព ដោយលើកឡើងថា កម្ពុជានិយាយពីសន្តិភាព ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាម និងបានដឹងច្បាស់ពីផលវិបាកនៃការបំផ្លិចបំផ្លាញដោយសារសង្គ្រាម ព្រមទាំងអត្ថប្រយោជន៍ដែលសន្តិភាពនាំមកជូនប្រជាជន។ ចាប់តាំងពីការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅឆ្នាំ១៩៩៨ កម្ពុជាទទួលបានសន្តិភាពដែលមានរយៈពេលយូរបំផុតក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ខ្លួន ហើយកងទ័ពកម្ពុជាក៏បានចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ។ ទោះជាយ៉ាងណា សម្ដេចធិបតីបានរំលឹកពីការប៉ះទង្គិចប្រដាប់អាវុធរវាងកម្ពុជា និងថៃចំនួនពីរលើកក្នុងឆ្នាំ២០២៥ ដែលបណ្ដាលឱ្យមានអ្នកបាត់បង់ជីវិត និងប្រជាពលរដ្ឋភៀសខ្លួន ព្រមទាំងបញ្ជាក់ថា បទឈប់បាញ់ដែលបានព្រមព្រៀងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតែមានភាពផុយស្រួយ។ សម្ដេចបានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ ២ម៉ឺននាក់មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាននៅឡើយ ហើយការធានាឱ្យពួកគេអាចត្រឡប់ទៅវិញដោយសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរ គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ សម្ដេចធិបតីបានអំពាវនាវឱ្យមានការគោរពកិច្ចព្រមព្រៀងទាំងអស់ដែលមានជាធរមានរវាងកម្ពុជា និងថៃ ព្រមទាំងជំរុញឱ្យចាប់ផ្ដើមឡើងវិញនូវការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដោយផ្អែកលើក្របខ័ណ្ឌច្បាប់អន្តរជាតិ និងឯកសារព្រំដែនដែលមានស្រាប់។ ចំពោះតំបន់សមុទ្រ កម្ពុជាបានជ្រើសរើសយកដំណោះស្រាយតាមផ្លូវច្បាប់ តាមរយៈយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ដែលប្រទេសថៃបានចូលរួមក្នុងនីតិវិធីនេះ។ សម្ដេចធិបតីបានបញ្ជាក់ពីឆន្ទៈរបស់កម្ពុជាក្នុងការកសាងព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសថៃ ដើម្បីឱ្យព្រំដែនក្លាយជាខ្សែបន្ទាត់នៃសន្តិភាព និងការផ្សារភ្ជាប់ប្រជាជននៃប្រទេសទាំងពីរ ជាជាងការប្រឈមមុខដាក់គ្នា៕ដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…