រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាចូលរួមពិធីចុះហត្ថលេខាលើការចូលជាភាគីរបស់ប្រទេសស៊ីប ស្លូវ៉ាគី និងស្លូវេនី ក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី៣៩ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។ ក្នុងឱកាសនោះ ឯកឧត្តមក៏បានចូលរួមពិធីចុះហត្ថលេខាលើការចូលជាភាគីរបស់ប្រទេសស៊ីប ស្លូវ៉ាគី និងស្លូវេនី ក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) កាលពីល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលជាការបង្ហាញពីការពង្រីកភាពជាដៃគូរវាងអាស៊ាន និងបណ្ដាប្រទេសក្រៅតំបន់។

របៀបវារៈនៃកិច្ចប្រជុំបានផ្តោតលើការពិនិត្យវឌ្ឍនភាព និងសមិទ្ធផលរបស់សសរស្តម្ភទាំងបីនៃសហគមន៍អាស៊ាន ព្រមទាំងការដោះស្រាយបញ្ហាប្រឈមថ្មីៗក្នុងបរិបទអន្តរជាតិ។ប្រធានបទសំខាន់ៗរួមមានការជំរុញសមាហរណកម្មសេដ្ឋកិច្ច សន្តិសុខថាមពល និងស្បៀងអាហារ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេសសមាជិក ដើម្បីពង្រឹងភាពធន់ និងជំរុញការរីកចម្រើនរួមក្នុងតំបន់។
ក្នុងកិច្ចពិភាក្សា ឯកឧត្តម គង់ ភោគ បានលើកឡើងពីភាពចាំបាច់នៃការបង្កើនការតភ្ជាប់សេដ្ឋកិច្ចក្នុងអាស៊ាន តាមរយៈការពង្រីកពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងការពង្រឹងសន្តិសុខថាមពល និងស្បៀងអាហារ ដើម្បីឆ្លើយតបនឹងភាពមិនប្រាកដប្រជាផ្សេងៗ។ ឯកឧត្តមក៏បានសង្កត់ធ្ងន់លើការទាញយកសក្តានុពលពីសេដ្ឋកិច្ចឌីជីថល ដើម្បីបង្កើតកាលានុវត្តភាពថ្មីៗ និងជំរុញការអភិវឌ្ឍក្នុងតំបន់។ ការចូលរួមរបស់កម្ពុជាក្នុងកិច្ចប្រជុំនេះ បានបង្ហាញពីការបន្តរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងសហគមន៍អាស៊ាន និងជំរុញកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួមរបស់ប្រទេសសមាជិក។

ការសម្រេចចិត្តរបស់ប្រទេសស៊ីប ស្លូវ៉ាគី និងស្លូវេនី ក្នុងការចូលជាភាគីសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) គឺជាការវិវឌ្ឍដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងបណ្ដាប្រទេសនៅតំបន់អឺរ៉ុប៕ ដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…