រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

លោកជំទាវ Brigitte Macron ចុះទស្សនកិច្ចមន្ទីរពេទ្យគន្ធបុប្ផា និងសរសើរការលះបង់របស់ក្រុមគ្រូពេទ្យក្នុងការសង្គ្រោះជីវិតកុមារកម្ពុជា

ប៉ៃ សុឃីម

សេចក្តីសង្ខេប

លោកជំទាវ Brigitte Macron ភរិយារបស់ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានអញ្ជើញចុះទស្សនកិច្ចនៅមន្ទីរពេទ្យគន្ធបុប្ផា វត្តភ្នំ រាជធានីភ្នំពេញ នារសៀលថ្ងៃ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវត្រូវបានទទួលស្វាគមន៍ដោយបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានអញ្ជើញចូលរួមក្នុងនាមលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

លោកជំទាវ Brigitte Macron ភរិយារបស់ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានអញ្ជើញចុះទស្សនកិច្ចនៅមន្ទីរពេទ្យគន្ធបុប្ផា វត្តភ្នំ រាជធានីភ្នំពេញ នារសៀលថ្ងៃ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវត្រូវបានទទួលស្វាគមន៍ដោយបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានអញ្ជើញចូលរួមក្នុងនាមលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

ជាមួយគ្នានេះ លោកជំទាវ Brigitte Macron បានសម្តែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែង ការលះបង់ និងការប្តេជ្ញាចិត្តរបស់ក្រុមគ្រូពេទ្យមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការផ្តល់ការព្យាបាល និងសង្គ្រោះជីវិតកុមារកម្ពុជាដោយមិនខ្លាចនឿយហត់។
ដំណើរទស្សនកិច្ចនេះបានបង្ហាញពីការយកចិត្តទុកដាក់ចំពោះសកម្មភាពមនុស្សធម៌របស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែទាំសុខភាព និងសង្គ្រោះជីវិតកុមារនៅកម្ពុជា៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…