នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានអញ្ជើញទៅកាន់មណ្ឌបតម្កល់ព្រះបរមរូបព្រះវររាជបិតាជាតិកម្ពុជា ដើម្បីថ្វាយកម្រងផ្កានៅព្រះបរមរូបសំរឹទ្ធរបស់ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្តែងការគោរពដ៏ខ្ពង់ខ្ពស់ចំពោះព្រះអង្គ។


ពិធីថ្វាយកម្រងផ្កានេះ គឺជាកម្មវិធីសំខាន់មួយក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ម៉ាក្រុង មកកាន់កម្ពុជា។ ក្នុងអំឡុងទស្សនកិច្ចនេះ លោកក៏គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។

ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ជាស្ថាបនិកមួយអង្គនៃអង្គការអន្តរជាតិនៃបណ្តាប្រទេសនិយាយភាសាបារាំង។ ខណៈកិច្ចប្រជុំកំពូលនេះប្រារព្ធឡើងនៅមាតុប្រទេសរបស់ព្រះអង្គ ការថ្វាយកម្រងផ្កានៅព្រះបរមរូបរបស់ព្រះអង្គពីសំណាក់លោក ម៉ាក្រុង ក៏មានអត្ថន័យពិសេសក្នុងការរំឭកដល់ព្រះអង្គផងដែរ។


