រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រួសរាន់ដាក់ពាក្យឱ្យលឿនឡើង! ឱកាសការងារសម្រាប់អ្នកព្រៃវែងជាង៩ម៉ឺនកន្លែង បានមកដល់ហើយ

សេចក្តីសង្ខេប

វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឱកាសការងារចំនួន ៩១,៥៤១កន្លែង សម្រាប់អ្នកខេត្ត ព្រៃវែង ដែលប្រព្រឹត្តទៅនាថ្ងៃទី២០-២២ ខែវិច្ឆិកាឆ្នាំ២០២៦ ខាងមុខនេះ។ បងប្អូនអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ យុវជន និងអ្នកស្វែងរកការងារ អាចដាក់ពាក្យ និងសម្ភាសន៍ការងារភ្លាមៗផ្ទាល់នៅទីតាំងទាំង៣ដូចខាងក្រោម ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង ២រសៀល៖ ថ្ងៃសុក្រទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាស្រុកស្វាយអន្ទរ។

វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឱកាសការងារចំនួន ៩១,៥៤១កន្លែង សម្រាប់អ្នកខេត្ត ព្រៃវែង ដែលប្រព្រឹត្តទៅនាថ្ងៃទី២០-២២ ខែវិច្ឆិកាឆ្នាំ២០២៦ ខាងមុខនេះ។
បងប្អូនអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ យុវជន និងអ្នកស្វែងរកការងារ អាចដាក់ពាក្យ និងសម្ភាសន៍ការងារភ្លាមៗផ្ទាល់នៅទីតាំងទាំង៣ដូចខាងក្រោម ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង ២រសៀល៖
ថ្ងៃសុក្រទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាស្រុកស្វាយអន្ទរ។ ថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកបាភ្នំ។ និងថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកមេសាង។
សូមជម្រាបថា សម្រាប់បងប្អូនអតីតពលករដែលមានបំណងស្វែងរកការងារ យុវជន និងអ្នកស្វែងរកការងារ នឹងទទួលបាន «ការដឹកជញ្ជូនចូលរួមកម្មវិធី អាហារ និងភេសជ្ជៈ» ដោយឥតគិតថ្លៃ។ ព័ត៌មានបន្ថែមសូមទាក់ទងមកលេខទូរស័ព្ទ ១២៩៧៕ ដោយ៖ ស្រីពី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…