រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាកំពុងពិនិត្យនិងពិភាក្សាលើខ្លឹមសារសេចក្តីព្រាងរបាយការណ៍ពាក់ កណ្តាលអាណត្តិ ជុំទី៥ ស្តីពីUPR

សេចក្តីសង្ខេប

កម្ពុជាបានបើកកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីពិនិត្យ និងពិភាក្សាលើខ្លឹមសារសេចក្តីព្រាងរបាយការណ៍ពាក់កណ្តាលអាណត្តិ ជុំទី៥ ស្តីពីការឆ្លើយតបអនុសាសន៍ នៃយន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR) រៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម អ៊ិត រ៉ាឌី អនុប្រធាន គ. ស.

កម្ពុជាបានបើកកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីពិនិត្យ និងពិភាក្សាលើខ្លឹមសារសេចក្តីព្រាងរបាយការណ៍ពាក់កណ្តាលអាណត្តិ ជុំទី៥ ស្តីពីការឆ្លើយតបអនុសាសន៍ នៃយន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR) រៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម អ៊ិត រ៉ាឌី អនុប្រធាន គ.ស.ម.ក.។ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
អង្គប្រជុំ បានពិនិត្យ ពិភាក្សា និងផ្តល់មតិយោបល់ជាធាតុចូលបន្ថែមលើចំណុចសមិទ្ធផលសំខាន់ៗ ដែលជាសមត្ថកិច្ចរបស់ក្រសួង ស្ថាប័ននីមួយៗ សម្រាប់កែសម្រួល និងបំពេញបន្ថែមលើសេចក្តីព្រាងរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ ពាក់កណ្តាលអាណត្តិជុំទី៥ នៃយន្តការ UPR (Universal Periodic Review) ឱ្យមានសង្គតិភាព ភាពគ្រប់ជ្រុងជ្រោយ និងឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលជាក់ស្តែងរបស់រាជរដ្ឋាភិបាលកម្ពុជា៕ ដោយ៖ ស្រីពី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…