រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ដងផ្លូវគឺសម្រាប់ធ្វើដំណើរ មិនមែនជាទីតាំងហាលស្រូវទេ! កម្លាំងអធិការដ្ឋាននគរបាលស្រុកស្រែអំបិលខេត្តកោះកុង ចុះអប់រំ និងណែនាំប្រជាពលរដ្ឋ

ប៉ៃ សុឃីម

សេចក្តីសង្ខេប

ការយកទ្រូងផ្លូវ ឬចិញ្ចើមផ្លូវសាធារណៈមកហាលស្រូវ និងដាក់សម្ភារៈផ្សេងៗ គឺជាអំពើខុសច្បាប់ និងបង្កហានិភ័យខ្ពស់ដល់អាយុជីវិតអ្នកដំណើរ។ សូមកុំភ្លេចថា ដងផ្លូវបង្កើតឡើងសម្រាប់បម្រើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ មិនមែនជាកម្មសិទ្ធិឯកជនសម្រាប់យកមកប្រើប្រាស់តាមអំពើចិត្តនោះឡើយ។

ក្រោមការចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់ពី លោកវរសេនីយ៍ទោ ដូង វណ្ណា អធិការនគរបាលស្រុកស្រែអំបិល លោកវរសេនីយ៍ត្រី សឿង ចំរើន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល បានដឹកនាំកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងប្រជាការពារ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ចុះធ្វើការអប់រំ ណែនាំ និងស្នើសុំឱ្យប្រជាពលរដ្ឋបញ្ឈប់ការហាលស្រូវ ឬដាក់សម្ភារៈនៅលើដងផ្លូវសាធារណៈ ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ និងធានាបាននូវសណ្ដាប់ធ្នាប់របៀបរៀបរយល្អ។
កម្លាំងសមត្ថកិច្ចសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ និងរក្សាសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃទាំងអស់គ្នា៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…