ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងបើកដំណើរការ «ផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ»
រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ចាប់ពីម៉ោង១៨:០០នាទី ដល់ម៉ោង២៣:០០នាទី ដើម្បីបង្កើតបរិយាកាសកម្សាន្ត និងផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
តាមរយៈព្រឹត្តិការណ៍នេះ អ្នកចូលរួមនឹងទទួលបាននូវកម្មវិធីកម្សាន្តជាច្រើន រួមមាន ការសម្ដែងទស្សនីយភាពសិល្បៈវប្បធម៌ជាតិ ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក និងស្តង់លក់ម្ហូបអាហារចម្រុះ ព្រមទាំងសកម្មភាពកម្សាន្តផ្សេងៗទៀត។


ការរៀបចំនេះមិនត្រឹមតែផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានជួបជុំ និងរីករាយក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមថែរក្សាទំនៀមទម្លាប់ វប្បធម៌ជាតិ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅរាជធានីភ្នំពេញផងដែរ។ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ អញ្ជើញចូលរួមទស្សនា និងកម្សាន្តនៅ «ផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ» ឱ្យបានច្រើនកុះករ ដើម្បីរួមគ្នាបង្កើតបរិយាកាសពិធីបុណ្យឱ្យកាន់តែអធិកអធម ព្រមទាំងលើកស្ទួយអត្តសញ្ញាណវប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់ជាតិ។ដោយ៖ សុភ័ក្រ្ត


