រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ភូមិហ្វ្រង់កូហ្វូនី ទាក់ទាញភ្ញៀវទេសចរជាង ៦៦ម៉ឺននាក់ ក្នុងរយៈពេល៥ថ្ងៃ នៅរាជធានីភ្នំពេញ

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

ភូមិហ្វ្រង់កូហ្វូនីដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្រ្វង់កូងហ្វនី ដែលរៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ បានបញ្ចប់ដោយជោគជ័យ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយមានអ្នកចូលរួមទស្សនាសរុបជាង ៦៦ម៉ឺននាក់។ ថ្លែងក្នុងពិធីបិទព្រឹត្តិការណ៍ នាយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ និងជាអ្នកគ្រប់គ្រងភូមិហ្វ្រង់កូហ្វូនី បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះបានប្រែក្លាយបរិវេណសួនច្បារមុខវត្តបទុមវតី ទៅជាទីតាំងជួបជុំ និងផ្លាស់ប្តូរវប្បធម៌ដ៏រស់រវើក ដែលបង្ហាញពីភាពចម្រុះនៃអត្តសញ្ញាណ វប្បធម៌ សិល្បៈ និងសក្ដានុពលទេសចរណ៍របស់ប្រទេសនានាក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។

ក្នុងរយៈពេលប្រាំថ្ងៃនេះ ភូមិហ្វ្រង់កូហ្វូនីបានរៀបចំស្តង់ពិព័រណ៍ចំនួន ១៣០ ដើម្បីបង្ហាញ និងដាក់លក់ផលិតផល ព្រមទាំងគំនិតផ្តួចផ្តើមពីស្ថាប័ន អាជីវកម្ម សិប្បករ និងដៃគូពាក់ព័ន្ធនានា។ លើសពីនេះ ភូមិម្ហូបអាហារដែលមានស្តង់ចំនួន ៣០ ក៏បានផ្តល់ឱកាសឱ្យភ្ញៀវទេសចរបានស្គាល់ និងភ្លក្សរសជាតិម្ហូបអាហារចម្រុះពីបណ្តាប្រទេសក្នុងពិភពហ្វ្រង់កូហ្វូនី។ ទន្ទឹមនឹងនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះទទួលបានជោគជ័យលើសពីការរំពឹងទុក ដោយមានភ្ញៀវជាតិ និងអន្តរជាតិចូលរួមទស្សនាយ៉ាងច្រើនកុះករ ដែលបង្ហាញពីការចាប់អារម្មណ៍លើសកម្មភាពវប្បធម៌ និងទេសចរណ៍នៃសហគមន៍ហ្វ្រង់កូហ្វូនី។

ក្រោមប្រធានបទ និងស្មារតីនៃពាក្យស្លោក «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី» ភូមិហ្វ្រង់កូហ្វូនីមិនត្រឹមតែជាព្រឹត្តិការណ៍តាំងពិព័រណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាផ្លាស់ប្តូរវប្បធម៌ ការផ្សារភ្ជាប់ទំនាក់ទំនង និងការបង្ហាញពីភាពសម្បូរបែបនៃសហគមន៍ហ្វ្រង់កូហ្វូនី។ ជោគជ័យនៃព្រឹត្តិការណ៍នេះបានរួមចំណែកលើកកម្ពស់ការផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ និងសក្តានុពលរបស់កម្ពុជា ព្រមទាំងពង្រឹងចំណងមិត្តភាព និងការយោគយល់គ្នារវាងប្រជាជននៃបណ្តាប្រទេសហ្វ្រង់កូហ្វូនីផងដែរ។បើទោះបីជាព្រឹត្តិការណ៍នេះបានបញ្ចប់ប៉ុន្តែនៅតែឋិតក្នុងការចងចាំរបស់ប្រជាជនកម្ពុជានិងនិងភ្ញៀវទេសចរអន្តរជាតិ បានពោលសរសើរអំពីភាពជាម្ចាស់ផ្ទះនៃការរៀបចំយ៉ាងល្អឥតខ្ចោះ បង្ហាញគ្រប់ទម្រង់អំពីសិល្បៈវប្បធម៌ខ្មែរ  ហើយព្រឹត្តិការណ៍នេះនិងវិលត្រទ្បប់មកជាថ្មីម្ដងទៀតក្នុងរង្វង់៣ទសវត្សក្រោយទៀត៕ ដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…