កាលប៉ុន្មានឆ្នាំចុងក្រោយនេះ អគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបន្តការអភិរក្សនិងជួសជុលបេតិកភណ្ឌមួយចំនួននៅភ្នំព្រះរាជទ្រព្យដូចភ្លៀងរលឹម។
លទ្ធផលនៃការជួសជុលទាំងនោះ រួមមាន៖ -ព្រះវិហារអដ្ឋរស្ស ទទួលបានថវិកាពីបដិភាគរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវឧកញ៉ា ស៊ុយ សុផាននិងឯកឧត្តមតាំង គីមថុង និងសប្បុរសជនផ្សេងៗទៀត កាលពីឆ្នាំ២០១៩។
ព្រះពុទ្ធរូបចូលបរិនិព្វាន ទទួលបានថវិកាបដិភាគរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោកជំទាវឧកញ៉ា នាង វិសាខា អគ្គមហាឧបាសិកា ពុទ្ធសាសនានូបត្ថម្ភកិត្តិបណ្ឌិត សៀង ចាន់ហេងកាលពីឆ្នាំ២០២២។
ជួសជុលព្រះពុទ្ធរូបអដ្ឋរស្ស ទទួលបានការឧបត្ថម្ភថវិកាដ៏ថ្លៃថ្លាពី ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងលោកជំទាវ យី សុភា កាលពីឆ្នាំ២០២៥។
ជួសជុលព្រះចេតិយព្រះបាទចន្ទរាជា ទទួលបានការឧបត្ថម្ភថវិកាដ៏ថ្លៃថ្លាពី ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងលោកជំទាវ យី សុភា កាលពីឆ្នាំ២០២៥។
ក្រោយជួសជុលរួច តំបន់បេតិកភណ្ឌទាំងនេះ នឹងក្លាយជាមូលដ្ឋាននៃការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ឱ្យមកទស្សនាតំបន់ប្រវត្តិសាស្ត្រនេះកាន់តែច្រើនឡើងនៅថ្ងៃអនាគតផងដែរ៕ ដោយ៖ ស្រីពី


