រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ផ្តន្ទាទោសអ្នកលក់ផលិតផលសម្រស់តាមអនឡាញ JJ Ching ដាក់ពន្ធនាគារ ៣ឆ្នាំ ពាក់ព័ន្ធករណីបុកមនុស្សស្លាប់ហើយរត់គេចខ្លួន

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសអ្នកស្រី Sao Lychhing ហៅ «JJ Ching» ដែលជាអ្នកលក់ផលិតផលសម្រស់តាមអនទ្បាញ ឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យបុរសម្នាក់បាត់បង់ជីវិត។ ការផ្តន្ទាទោសនេះធ្វើឡើងក្រោមបទចោទប្រកាន់ពីបទបើកបរដោយធ្វេសប្រហែសបណ្តាលឱ្យអ្នកដទៃស្លាប់ក្នុងស្ថានភាពទម្ងន់ទោស តាមមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបទមិនឈប់រថយន្តដើម្បីផ្តល់ជំនួយដល់ជនរងគ្រោះ តាមមាត្រា៥៤៣ នៃក្រមព្រហ្មទណ្ឌ។

ពាក់ព័ន្ធនឹងករណីនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អ្នកស្រី Sao Lychhing ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី៣០ ខែតុលា បន្ទាប់ពីហេតុការណ៍រថយន្តបុកអ្នកជិះម៉ូតូម្នាក់ស្លាប់ កាលពីថ្ងៃទី២៨ ខែតុលា នៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។ លោកបញ្ជាក់ថា អ្នកស្រីបានចូលខ្លួនមកប្រគល់ជូនសមត្ថកិច្ច ក្រោយពីអាជ្ញាធរបានចេញការអំពាវនាវជាសាធារណៈឱ្យចូលមកបំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះ។ក្រោយកើតហេតុ អ្នកស្រី Sao Lychhing បានបង្ហោះសារលើបណ្តាញសង្គម ដោយទទួលស្គាល់ថា រថយន្តដែលជាប់ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានមនុស្សស្លាប់ គឺជាកម្មសិទ្ធិរបស់អ្នកស្រី។ ទោះជាយ៉ាងណា អ្នកស្រីមិនបានបញ្ជាក់អំពីអត្តសញ្ញាណអ្នកបើកបររថយន្តនៅពេលកើតហេតុនោះឡើយ។ ដោយ៖ឆី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…