ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងជំរុញការត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់នឹងចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ»។
ព្រឹត្តិការណ៍បុណ្យសមុទ្រនេះ គ្រោងនឹងប្រារព្ធពិធីបើកនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៦ និងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ នៅទីលានតេជោ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕អត្ថបទ ៖ ប៉ៃ សុឃីម
រូបភាព ៖ ឡាយ ចាន់ដា











