រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋបាលរាជធានីភ្នំពេញ ចាត់វិធានការហាមជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅលើផ្លូវថ្មើរជើងចតុមុខ

សេចក្តីសង្ខេប

រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យពង្រឹងការហាមជក់បារី និងការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅលើផ្លូវថ្មើរជើងចតុមុខ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីផ្សែងថ្នាំជក់។

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ ស្តីពីការអនុវត្តគម្រោង ពង្រឹងវិធានការហាមជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅលើផ្លូវថ្មើរជើងចតុមុខ ដើម្បីចូលរួមលើកកម្ពស់ដល់វិស័យទេសចរណ៍ស្អាត បៃតង មានសុវត្ថិភាព និងប្រែក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ប្រកួតប្រជែង និងចីរភាព រួមចំណែកកាត់បន្ថយផលប៉ះពាល់ដល់សុខភាព សេដ្ឋកិច្ចសង្គម និងបរិស្ថាន ដែលកើតឡើងពីផ្សែងបារី ឬផលិតផលថ្នាំជក់៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ  ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…