រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្លាំងនគរបាលទឹកថ្លា បានចុះផ្សព្វផ្សាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដល់សិស្សានុសិស្សស្រុកព្រៃនប់

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(ខេត្តព្រះសីហនុ)៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា សហការជាមួយរដ្ឋបាលឃុំ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានចុះធ្វើការផ្សព្វផ្សាយ ស្តីពីគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពទាំង៧ចំណុច ជាពិសេសផលប៉ះពាល់នៃគ្រឿងញៀន បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក្មេងទំនើង និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដល់សិស្សានុសិស្ស ស្ថិតនៅភូមិព្រែសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 

ប្រតិបត្តិការអនុវត្តនេះ ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ៕ 

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ  ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…