រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តមហេង រតនា៖ថៃព្យាយាមក្រឡៃពីសត្វដំរីទៅជាសត្វស្រមោចនិងពីស្រមោចទៅជាសត្វដំរី

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឆ្លើយតបទៅកាន់ភាគីថៃយ៉ាងច្បាស់ថា ថៃតែងតែចោទប្រកាន់ ទម្លាក់កំហុស និងបង្កាច់បង្ខូចប្រទេសកម្ពុជា ពាក់ព័ន្ធនឹងសំណល់គ្រាប់បែក និងជម្លោះព្រំដែន។ ក្នុងនោះ ឯកឧត្តម ចាត់ទុកទង្វើរបស់ថៃជា «ការកែច្នៃក្រឡៃសត្វដំរីមកជាសត្វស្រមោចនិងរីឯសត្វស្រមោចឱ្យក្លាយជាសត្វដំរី»។ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា សំណល់គ្រាប់បែកទម្លាក់ពីយន្តហោះF-16 ប្រភេទMK-84 ទម្ងន់ជិតមួយតោន ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ខណៈទីតាំ

ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឆ្លើយតបទៅកាន់ភាគីថៃយ៉ាងច្បាស់ថា ថៃតែងតែចោទប្រកាន់ ទម្លាក់កំហុស និងបង្កាច់បង្ខូចប្រទេសកម្ពុជា ពាក់ព័ន្ធនឹងសំណល់គ្រាប់បែក និងជម្លោះព្រំដែន។ ក្នុងនោះ ឯកឧត្តម ចាត់ទុកទង្វើរបស់ថៃជា «ការកែច្នៃក្រឡៃសត្វដំរីមកជាសត្វស្រមោចនិងរីឯសត្វស្រមោចឱ្យក្លាយជាសត្វដំរី»។

ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា សំណល់គ្រាប់បែកទម្លាក់ពីយន្តហោះF-16 ប្រភេទMK-84 ទម្ងន់ជិតមួយតោន ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ខណៈទីតាំងគ្រាប់បែកទម្លាក់នេះនៅសល់៥គ្រាប់ទៀតនៅកប់ដីនៅឡើយ។

ឯកឧត្តមបន្ថែមថា ថៃខិតខំប្រែក្លាយខ្លួនជាជនរងគ្រោះថា កម្ពុជាខូចរកស៊ីលាបពណ៌ថៃដោយយកគ្រាប់បែកMK-84 សំណល់សង្គ្រាមឆ្នាំ១៩៧០-១៩៧៣ មកដាក់តាំងបង្ហាញ។

ទោះបីជាភាគីថៃបានខិតខំក្រឡៃខ្លួនឱ្យក្លាយទៅជាជនរងគ្រោះយ៉ាងណាក៏ដោយ ឯកឧត្តម ហេង រតនា បានបដិសេធចំពោះការមួលបង្កាច់របស់ភាគីថៃមកលើកម្ពុជា ដោយឯកឧត្តមបានពន្យល់យ៉ាងដូច្នេះ៖ «គ្រាប់បែកMK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមននេះ ផលិតឆ្នាំ១៩៩៦ ហើយគ្រាប់បែកMK-82ទម្លាក់នៅវត្តតាមន្តសែនជ័យផលិតនៅឆ្នាំ២០២៣»។

ទន្ទឹមគ្នានេះ ឯកឧត្តម បានចោទសួរថា «តើគ្រាប់បែកផលិតនៅឆ្នាំ១៩៩៦ និង២០២៣ អាចជាសំណល់សង្គ្រាមឆ្នាំពី១៩៧០-១៩៧៣កើតដែរឬ?»។

បើតាមឯកឧត្តម ហេង រតនា ទីតាំងគ្រាប់បែកទម្លាក់នេះនៅសល់ ៥គ្រាប់ទៀតនៅកប់ដីនៅឡើយ ហើយមនុស្សម្នាលើលោកអាចមកឃើញគ្រាប់បែកទាំងនេះបាន និងអាចចុះមកពិនិត្យបាននៅពេលមន្ត្រីជំនាញ CMAC ដោះបន្សាបនាពេលខាងមុខ។

បន្ថែមពីនេះ ប្រាសាទព្រះវិហារត្រូវរងគ្រោះដោយសារគ្រាប់ផ្លោង ១៥៥មម គ្រាប់បែកចង្កោម និងគ្រាប់ជាច្រើនប្រភេទ ហើយនៅពេលឃើញរណ្តៅគ្រាប់ និងការបែកបាក់ប្រាសាទទាំងនោះ ពួកសៀមបែរជាចោទខ្មែរថា រណ្តៅគ្រាប់ទាំងនោះខែ្មររៀបចំជីករណ្តៅបង្ហាញដើម្បីលាបពណ៌បង្ខូចឈ្មោះថៃ ហើយថៃជាជនរងគ្រោះទៅវិញ។ បើតាមឯកឧត្តមអគ្គនាយកស៊ីម៉ាក់ បានសង្កត់ធ្ងន់ថា បញ្ហាគ្រាប់មីន សៀមខិតខំបង្ហាញថា ខ្លួនជាជនរងគ្រោះព្រោះខែ្មរប្រើគ្រាប់មីន PMN-2ថ្មី ក្នុងទឹកដីថៃ។ ត្រង់ចំណុចនេះ ឯកឧត្តម ក៏បានចោទសួរបន្ថែមថា «យកទៅដាក់ក្នុងទឹកដីសៀមរបៀបម៉េច? បើទឹកដីស្ថិតនៅទល់មុខគ្នានោះជាដីមានជម្លោះ»។

យ៉ាងណាក៏ដោយ ឯកឧត្តមអគ្គនាយកស៊ីម៉ាក់ បានបង្ហាញជំនឿជាក់ថា មនុស្សក្នុងពិភពលោកក្នុងយុគសម័យបដិវត្តន៍បច្ចេកវិទ្យាAIនេះ ពិតជាមិនខ្វះប្រាជ្ញាពិចារណាលើបញ្ហានេះទាំងនេះ ដូចជាគ្រាប់បែកMK-82 MK-84 និងគ្រាប់បែកចង្កោម មានប្រភពច្បាស់លាស់ណាស់ទាំងអ្នកផលិត អ្នកលក់ដូរ អ្នកដឹកជញ្ជូន និងអ្នកប្រើប្រាស់៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…