អាកាសធាតុថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤០% ខណៈរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា 0,៥០ម៉ែត្រ និងអតិបរមា១,៥០ម៉ែត្រ។ នេះបើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម។
ក្រសួងធនធានទឹក បានបញ្ជាក់ថា សម្ពាធទាបកើតនៅសមុទ្រចិនខាងត្បូងមានឥទ្ធិពលលើសមុទ្រអានដាមម៉ែ ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។
ឥទ្ធិពលនេះ នឹងជះលើខេត្តជាប់ឆ្នេរសមុទ្រមួយចំនួនទៀតនៅកម្ពុជា ដូចជា ខេត្តកោះកុង កំពត កែប ជួរភ្នំបូកគោ និងខេត្តព្រះសីហនុ៕
ដោយ៖ KPS99TV

