រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះជូនអតីតយុទ្ធជន និងមណ្ឌលសុខភាពតាមបណ្តារស្រុកស្ទឹងហាវ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(ខេត្តព្រះសីហនុ)៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះជូនអតីតយុទ្ធជន និងមណ្ឌលសុខភាពស្រុកស្ទឹងហាវ ស្ថិតនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

នាឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញដើរពិនិត្យមើលនិងសួរសុខទុក្ខដោយផ្ទាល់ពីការរស់នៅរបស់ប្អូនអតីយុទ្ធជន ជាពិសេស វឌ្ឍនភាពនៃការសាងសង់ផ្ទះរបស់ពួកគាត់ ដែលស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ។

លើសពីនោះ ឯកឧត្តម ក៏បានឆ្លៀតពេលពិនិត្យមណ្ឌលសុខភាពអូរតាសេក និងមណ្ឌលសុខភាពស្ទឹងហាវស្ថិតនៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ដើម្បីកែសម្រួលហេដ្ឋារចនាសម្ព័ន្ធមណ្ឌលឱ្យបានប្រសិទ្ធភាពខ្ពស់ និងឱ្យមានសោភណ្ឌភាពល្អប្រសើរ។

សូមជម្រាបដែរថា ស្រុកស្ទឹងហាវ មានព្រំប្រទល់ខាងជើងជាប់នឹងស្រុកស្រែងអំបិលខេត្តកោះកុង ខាងត្បូងជាប់នឹងក្រុងព្រះសីហនុ ខាងកើតជាប់នឹងស្រុកព្រៃនប់និងកំពង់សិលា ខាងលិចជាប់នឹងសមុទ្រឆកសមុទ្រកំពង់សោម៕

អត្ថបទ៖ ចិន្តា ទីទិ

រូបភាព៖ ទាវ វិឆាត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…