រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តមឧប សាយ សំអាល់ ដឹកនាំក្រុមការងារចុះពិនិត្យមើលវឌ្ឍនភាពនៃការអភិវឌ្ឍន៍របស់ខេត្តព្រះសីហនុ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

ខេត្តព្រះសីហនុ ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្តីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ដ.ន.ស.) និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ម.ក.)បានចុះពិនិត្យស្ថានភាពវឌ្ឍនភាពក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ រួមមាន៖ទីតាំងផែដីនិងគម្រោងអភិវឌ្ឍន៍ចំណតជលយាន្ត (អ៊ូរទូក) ស្ថិតនៅឃុំទំនប់រលកនិងឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ លើផ្ទៃដីប្រមាណជាង ៨ ហិចតា ដើម្បីសម្រាប់ជួសជុលទូកនិងនាវា

ខេត្តព្រះសីហនុ ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ដ.ន.ស.) និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ម.ក.)បានចុះពិនិត្យស្ថានភាពវឌ្ឍនភាពក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ រួមមាន៖

ទីតាំងផែដីនិងគម្រោងអភិវឌ្ឍន៍ចំណតជលយាន្ត (អ៊ូរទូត) ស្ថិតនៅឃុំទំនប់រលកនិងឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ លើផ្ទៃដីប្រមាណជាង ៨ ហិចតា ដើម្បីសម្រាប់ជួសជុលទូកនិងនាវាទាំងក្នុងស្រុកនិងក្រៅស្រុកក្នុងការបង្កលក្ខណៈងាយស្រួលទៅដល់បងប្អូនដែលប្រកបអាជីវកម្មនេសាទ។

ជាមួយគ្នានោះ ឯកឧត្តមឧប សាយ សំអាល់ និងក្រុមការងារបានចុះពិនិត្យស្ថានភាពទីតាំងភូមិនេសាទ ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីរៀបចំឲ្យពួកគាត់រស់នៅមានសណ្ដាប់ធ្នាប់របៀបរៀបរយសោភ័ណភាពនិងបរិស្ថានស្អាត។

បន្ទាប់ពីពិនិត្យស្ថានភាពនៅក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ ឯកឧត្តមឧប សាយ សំអាល់ និងក្រុមការងារបានបន្តចុះពិនិត្យវឌ្ឍនភាពនៅការងារសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់នៅ“ឆ្នេរព្រែកត្រែង” ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងស្ថានភាពឆ្នេរអូរឈើទាល ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុក៍ដូចជា ស្ថានភាពឆ្នេរព្រែកចាក ស្ថិតនៅសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុផងដែរ៕

អត្ថបទ៖ ប៉ៃ សុឃីម

រូបភាព៖ កែវ ដារ៉ា

មតិយោបល់

កំពុងផ្ទុកមតិយោបល់…