រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ជ្រូកទឹកលេចរាងជាថ្មីនៅសមុទ្រខេត្តកែបខណៈទូតចិនថាជាផលវិជ្ជមាននៃការប្រឹងប្រែងអភិរក្សរបស់កម្ពុជា

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

សត្វជ្រូកទឹក ដែលជាសត្វសមុទ្រដ៏កម្រ និងងាយរងគ្រោះ បានលេចឡើងម្តងទៀតនៅប្រជុំកោះកែប នៃប្រទេសកម្ពុជា។ បើតាមឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការ ដោយចាត់ទុកនេះ គឺជាលទ្ធផលវិជ្ជមាន នៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស។សូមជម្រាបថា វត្តមានសត្វជ្រូកទឹក ជាសត្វសមុទ្រដ៏កម្រ និងជាប្រភេទងាយរងគ្រោះលើពិភពលោក ត្រូវបានក្រុមអ្នកអភិរក្សប្រទះឃើញម្តងនៅផ្ទៃទឹកសមុទ្រកម្ពុជា កាលពីអំឡុងខែសីហា ឆ្នាំ២០២៤។ ជ្រូកទឹកនេះ បានចុះបញ្ជីក្រហម IU

សត្វជ្រូកទឹក ដែលជាសត្វសមុទ្រដ៏កម្រ និងងាយរងគ្រោះ បានលេចឡើងម្តងទៀតនៅប្រជុំកោះកែប នៃប្រទេសកម្ពុជា។ បើតាមឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការ ដោយចាត់ទុកនេះ គឺជាលទ្ធផលវិជ្ជមាន នៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស។

សូមជម្រាបថា វត្តមានសត្វជ្រូកទឹក ជាសត្វសមុទ្រដ៏កម្រ និងជាប្រភេទងាយរងគ្រោះលើពិភពលោក ត្រូវបានក្រុមអ្នកអភិរក្សប្រទះឃើញម្តងនៅផ្ទៃទឹកសមុទ្រកម្ពុជា កាលពីអំឡុងខែសីហា ឆ្នាំ២០២៤។ ជ្រូកទឹកនេះ បានចុះបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយរងគ្រោះលើពិភពលោក ប្រភេទនេះត្រូវបានចុះបញ្ជីឧបសម្ព័ន្ធ ១ របស់អនុសញ្ញា សាយតេសផងដែរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…