រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងទាញបានក្រុមហ៊ុនធំមួយរបស់វៀតណាមឱ្យជួយអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

ក្នុងឱកាសដឹកនាំគណៈប្រតិភូវិស័យទេសចរណ៍កម្ពុជាចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញលើកទី១៩ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារចង្អៀតជាមួយក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Saigontourist Group ដឹកនាំដោយលោក Truong Duc Hung ។ ទន្ទឹមគ្នានេះ ក្រសួងទេសចរណ៍ទាក់ទាញបានក្រុមហ៊ុនដ៏ធំរបស់វៀតណាមមួយនេះឱ្យមកចូលរួមជួយជំរុញនិងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។Saigontourist Group ជាក្រុមហ៊ុនដ៏ធំ និងឈានមុខគេ បានបង្កើតឡើងជាង ៥០ឆ្នាំ នៅប្រទេសវៀតណាម ដ

ក្នុងឱកាសដឹកនាំគណៈប្រតិភូវិស័យទេសចរណ៍កម្ពុជាចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញលើកទី១៩ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារចង្អៀតជាមួយក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Saigontourist Group ដឹកនាំដោយលោក Truong Duc Hung ។ ទន្ទឹមគ្នានេះ ក្រសួងទេសចរណ៍ទាក់ទាញបានក្រុមហ៊ុនដ៏ធំរបស់វៀតណាមមួយនេះឱ្យមកចូលរួមជួយជំរុញនិងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។

Saigontourist Group ជាក្រុមហ៊ុនដ៏ធំ និងឈានមុខគេ បានបង្កើតឡើងជាង ៥០ឆ្នាំ នៅប្រទេសវៀតណាម ដែលគ្រប់គ្រងលើសណ្ឋាគារកម្រិតផ្កាយជាច្រើនជាង៥០, ទីលានវាយកូនគោលកម្រិតអន្តរជាតិ, ក្រុមហ៊ុនទេសចរណ៍ជាបុត្រសម្ព័ន្ធជាង ១០០ក្រុមហ៊ុន, មានក្រុមហ៊ុនជាដៃគូជាង២០០ មកពី៣០ប្រទេស និងមានបុគ្គលិកជិត ២ម៉ឺននាក់។  

ក្រុមហ៊ុននេះ ក៏មានសាលាបណ្តុះបណ្តាលទេសចរណ៍ផ្ទាល់ និងបានកំណត់ទទួលភ្ញៀវទេសចរច្រើនជាង ២លាននាក់ក្នុងឆ្នាំ២០២៥ បង្កើនប្រាក់ចំណូលក្រុមហ៊ុនបានដល់ជាង ១៨.៨០០ពាន់លានដុង (ស្មើនឹង៧០០លានដុល្លារអាម៉េរិក)។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ការសម្រេចចិត្តបង្កើតកិច្ចសហប្រតិបត្តិជាមួយវិស័យទេសចរណ៍ឯកជនកម្ពុជា តាមរយៈការអនុវត្តជាក់ស្តែង និងគ្រប់ផ្នែករបស់ក្រុមហ៊ុន គឺពិតជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម និងសេដ្ឋកិច្ច ជួយឱ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

ចំណុចសំខាន់នោះគឺ៝ឯកឧត្តមរដ្ឋមន្រ្តី បានអះអាងពីការធានាសុខសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យន្តការលើកទឹកចិត្ត និងផ្តល់អាទិភាពដល់វិនិយោគិន ការកសាងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបម្រើដល់វិស័យទេសចរណ៍។

តាមរយៈជំនួបជាលើកដំបូងនេះ ឯកឧត្តមរដ្ឋមន្រ្តីទេសចរណ៍កម្ពុជា បានត្រួសត្រាយបង្កើតកិច្ចសហប្រតិបត្តិដោយផ្ទាល់ និងជាក់ស្តែងរវាងវិស័យទេសចរណ៍ឯកជនកម្ពុជា និងក្រុមហ៊ុនទេសចរណ៍ដ៏ធំ និងឈានមុខគេមួយនៅទីក្រុងហូជីមិញ និងប្រទេសវៀតណាម ដោយត្រៀមរៀបចំព្រឹត្តការណ៍ជំរុញទេសចរណ៍ជាលក្ខណៈអន្តរជាតិទាំងនៅកម្ពុជា និងវៀតណាមនាពេលឆាប់ៗខាងមុខនេះ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានច្រើនឡើងបន្ថែមទៀត៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…