រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាដាក់ញត្តិបន្ទាន់១ទៀតទៅ UN ស្នើឱ្យសិក្សាករណីឃុំខ្លួនកងទ័ពកម្ពុជា១៨នាក់

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញត្តិបន្ទាន់មួយទៀតទៅកាន់អង្គការសហប្រជាជាតិ (UN) ស្នើឱ្យសិក្សាករណីចាប់ខ្លួន និងឃុំខ្លួនកងទ័ពកម្ពុជាចំនួន១៨នាក់ កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ បន្ទាប់ពីមានបទឈប់បាញ់។តាមសេចក្តីជូនដំណឹងនៅថ្ងៃទី០៦ ខែកញ្ញានេះ បញ្ជាក់ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា បានដាក់ញត្តិបន្ទាន់មួយផ្សេងទៀត ទៅកាន់លោកស្រីបណ្ឌិត Ganna Yudkivska ប្រធាន

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញត្តិបន្ទាន់មួយទៀតទៅកាន់អង្គការសហប្រជាជាតិ (UN) ស្នើឱ្យសិក្សាករណីចាប់ខ្លួន និងឃុំខ្លួនកងទ័ពកម្ពុជាចំនួន១៨នាក់ កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ បន្ទាប់ពីមានបទឈប់បាញ់។

តាមសេចក្តីជូនដំណឹងនៅថ្ងៃទី០៦ ខែកញ្ញានេះ បញ្ជាក់ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា បានដាក់ញត្តិបន្ទាន់មួយផ្សេងទៀត ទៅកាន់លោកស្រីបណ្ឌិត Ganna Yudkivska ប្រធានអ្នករាយការណ៍នៃក្រុមការងារអង្គការសហប្រជាជាតិទទួលបន្ទុកការឃុំខ្លួនតាមទំនើងចិត្ត។  ក្នុងនោះ បានស្នើឱ្យ UN ធ្វើការសិក្សាករណីនេះជាបន្ទាន់ និងចេញសេចក្តីប្រកាសថា ករណីនេះជាការឃុំខ្លួនខុសច្បាប់ និងស្នើឱ្យមានការដោះលែង និងធ្វើមាតុភូមិនិវត្តន៍ភ្លាមៗ។

លើសពីនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានស្នើបន្ថែមឱ្យត្រួតពិនិត្យ និងតាមដានការគោរពតាមកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់អាជ្ញាធរថៃ និងរម្លឹកភាគីថៃឱ្យគោរពតាមកាតព្វកិច្ចក្រោមកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ព្រមទាំងបញ្ចូលករណីនេះទៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…