រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា–ថៃ ចាប់ផ្តើមថ្ងៃទី២នៅខេត្តកោះកុង

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា–ថៃ (GBC) បានបន្តពិភាក្សាជាថ្ងៃទី២ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះបានចាប់ផ្តើមនៅវេលាម៉ោង ១:៥០ រសៀល។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ភាគីកម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ខណៈភាគីថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ណាត់ថាផុង ប្រាវកែវ។

ក្នុងកិច្ចប្រជុំទាំងនេះ ក្រុមលេខាធិការទាំងពីរភាគី បានបន្តពិភាក្សាអំពីការជំរុញប្រសិទ្ធភាព ការពង្រឹងភាពជឿជាក់លើអនុវត្តន៍កិច្ចព្រមព្រៀង បទឈប់បាញ់ និងការកសាងទំនុកចិត្តរវាងគ្នា។ កិច្ចប្រជុំនេះក៏មានគោលបំណងត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា–ថៃ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ។

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…