រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តម ចាន់ ស៊ីណាត ចុះពិនិត្យការងារគ្រប់គ្រងទឹក និងប្រព័ន្ធរំដោះទឹក នៅកំពង់ស្ពឺ និងតាកែវ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យការងារគ្រប់គ្រងទឹក ប្រព័ន្ធរំដោះទឹក និងស្ថានភាពទឹក នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។

បេសកកម្មនេះមានការចូលរួមពីមន្ត្រីអង្គភាពគ្រប់គ្រង និងអនុវត្តគម្រោង ព្រមទាំងទីប្រឹក្សាជាតិជាច្រើនរូប។ គោលបំណងសំខាន់ គឺដើម្បីតាមដានស្ថានភាពទឹក ជាពិសេសបញ្ហាទឹកជំនន់ក្នុងរដូវវស្សា និងរៀបចំផែនការទប់ស្កាត់ និងបង្ការឱ្យបានទាន់ពេលវេលា។

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…