រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បង្ហាញសក្ដានុពលវិនិយោគកម្ពុជា ក្នុងវេទិកាវិនិយោគពេលអនាគត នៅប្រទេសចិន

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

ប្រទេសចិន ៖ នារសៀលថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងវេទិកា Future Investment Conference (FIC) ដែលរៀបចំដោយអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) ក្នុងភាពជាដៃគូជាមួយពិព័រណ៍អន្តរជាតិចិនសម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម (CIFIT)។ក្នុងឱកាសនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន និងភាគីពាក់ព័ន្ធទាំងអ

ប្រទេសចិន ៖ នារសៀលថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងវេទិកា Future Investment Conference (FIC) ដែលរៀបចំដោយអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) ក្នុងភាពជាដៃគូជាមួយពិព័រណ៍អន្តរជាតិចិនសម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម (CIFIT)។

ក្នុងឱកាសនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការរៀបចំវេទិកាសំខាន់នេះ ដែលបានប្រមូលផ្ដុំថ្នាក់ដឹកនាំប្រទេសជាច្រើន វិនិយោគិន និងអ្នកច្នៃប្រឌិត ពីទូទាំងពិភពលោក ដើម្បីពិភាក្សាអំពីវិនិយោគ ពាណិជ្ជកម្ម និងបច្ចេកវិទ្យា។

ឯកឧត្តម បានលើកឡើងថា ក្រោមការដឹកនាំឆ្លាតវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា បានអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតលើ ៥ មុខសំខាន់ រួមមាន៖ ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន និងការងារ ការអភិវឌ្ឍប្រកបដោយភាពធន់និងចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។

កម្ពុជាមានសក្ដានុពលដ៏ច្រើនសម្រាប់វិនិយោគ រួមមានទីតាំងយុទ្ធសាស្ត្រកណ្តាលតំបន់អាស៊ាន បណ្តាញហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យ បរិយាកាសវិនិយោគបើកចំហ កម្លាំងពលកម្មវ័យក្មេង និងទីផ្សារទូលំទូលាយតាមរយៈសមាជិកភាពអាស៊ាន WTO និងក្របខណ្ឌអន្តរជាតិផ្សេងៗ។ រដ្ឋាភិបាលក៏មានក្តីស្មោះត្រង់ក្នុងការគាំទ្រការរីកចម្រើនរបស់វិនិយោគិនផងដែរ។

ក្រៅពីនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និង RCEP ក៏បានបង្កើនទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ និងបច្ចេកវិទ្យា។

កម្ពុជាបានបន្តស្វាគមន៍យ៉ាងកក់ក្តៅចំពោះវិនិយោគិនចិន និងវិនិយោគិនអន្តរជាតិទាំងអស់ ក្នុងការស្វែងរកឱកាសវិនិយោគក្នុងវិស័យសំខាន់ៗ ដូចជា ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារកម្ម ថាមពលបៃតង និងឌីជីថល។

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…