រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខណៈកម្ពស់ទឹកទន្លេមេគង្គនៅតែបន្តឡើងខ្លាំង រដ្ឋបាលខេត្តក្រចេះបានយកចិត្តទុកដាក់ចុះជួយអន្តរាគមន៍ ដើម្បីជម្លៀសប្រជាពលរដ្ឋ និងសត្វពានៈទៅកាន់ទីទួលសុវត្ថិភាព

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

រដ្ឋបាលខេត្តក្រចេះបាននិងកំពុងយកចិត្តទុកដាក់ចុះពិនិត្យស្ថានភាពជួយអន្តរាគមន៍ដើម្បីជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈ មួយចំនួនទៅកាន់ទីទួលសុវត្ថិភាព និងបានត្រៀមកម្លាំងចម្រុះ សម្ភារ និងមធ្យោបាយចុះអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋក្នុងករណីទឹកនៅបន្តកើនឡើង។

ខេត្តក្រចេះកម្ពស់ទឹកទន្លេមេគង្គគិតត្រឹមថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥បានហក់ឡើងដល់កម្រិត ២០.៧៥ម៉ែត្រ ខណៈដែលកម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្នកម្ពស់ ២២.០០ម៉ែត្រ។ ក្នុងរយៈពេលជាងមួយសប្តាហ៍ដោយគិតចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តក្រចេះបានឱ្យដឹងថា ចំពោះស្ថានភាពជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គនៅខេត្តក្រចេះដែលបានហក់ឡើងជាលើកទី២គឺបានធ្វើឱ្យលិចលង់លំនៅឋានរបស់ប្រជាពលរដ្ឋ ផ្លូវលំ សាលារៀន មន្ទីរពេទ្យ ទីវត្តអារាម មួយចំនួននៅក្នុងមូលដ្ឋានក្រុង ស្រុក ចំនួន៤ នៃខេត្តក្រចេះ និងមានប្រជាពលរដ្ឋរងផលប៉ះពាល់ ២០៧៤គ្រួសារ និងបានជម្លៀសទៅកាន់ទួលសុវត្ថិភាពចំនួន២៨គ្រួសារ។

ចំពោះស្ថានភាពជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គនេះដែរ ក៏បានបង្កផលប៉ះពាល់ក្រុងស្រុកចំនួន ៤ រួមមាន ស្រុកឆ្លូង ស្រុកព្រែកប្រសព្វ ស្រុកចិត្របុរី និងស្រុកស្នូល។ បានប៉ះពាល់ផ្ទះសម្បែង ៣៣៩ខ្នង, សាលារៀន ០៣កន្លែង, មណ្ឌលសុខភាព ២២កន្លែង, វិហារសាសនា ០៣កន្លែង ប៉ះពាល់អណ្តូងស្នប់ ០៣កន្លែង, អណ្តូងជីក ០២កន្លែង, បង្គន់អនាម័យ ៣៨បង្គន់ ប៉ះពាល់ស្រូវសន្ទូង និងពង្រោះ សរុប ៧៧៦ហិចតា ខូចខាត ៦០០ហិចតា ប៉ះពាល់ដំណាំរួមផ្សំសរុប ១៦៧ហិចតា និងលិចផ្លូវលំប្រវែង ១៧.៩០៥ ម៉ែត្រ ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…